មហាជនបានសម្តែងការភ្ញាក់ផ្អើល ក្នងពេលដែលតារាសម្តែងអ្នកនាង ខ្ញុង បានចេញមុខប្រកាសក្តែងថា ខ្លួនបានជំពាក់គេវណ្ឌករហូតមិនមានលទ្ធភាពនោះឡើយ។
គេនៅមិនដឹងទេលុយដែលនាងខ្ចីនោះយកទៅប្រើអ្វីនោះឡើយ ប៉ុន្តែតាមការបញ្ជាក់នាងជំពាក់គេប្រមាណជាង៥០មុឺនដុល្លារ។នាងបានបង្ហោះសារតាមគណនេយ្យហ្វេសប៊ុកថា នាងខ្ញុំពិតជាបានខ្ចីបំណុលម្ចាស់បំណុលជាច្រើនទាំងមានសែត គ្មានសែត នាងខ្ញុំពិតជាអស់លិទ្ធភាពក្នុងការរកប្រាក់មកសងបំណុលតទៅទៀតហើយ។ នាងខ្ញុំមានតែត្រូវជាប់ពន្ធនាគារដែលមូលហេតុមិនមានប្រាក់សងម្ចាស់បំណុលតទៅទៀតទេ។ នាងបញ្ជាក់ថា ដោយនាងខ្ញុំអាណិតកូនប្រុសទាំងពីរនាក់ដែលមានម្ដាយនឹងត្រូវជាប់ពន្ធនាគារ ដូចនេះហើយដើម្បីឲ្យកូនខ្ញុំបានបន្តរៀនសូត្រនឹងបានបាយហូប សូមបងប្អូនដែលធ្លាប់គាំទ្រនាងខ្ញុំជួយអនុគ្រោះផ្តល់ជូនខ្ញុំ 1 ដុល្លារផងចុះ នាងខ្ញុំពិតជាអរគុណបងប្អូនទាំងអស់គ្នាទុកជាមុននិងជូនពរបងប្អូនទាំងអស់គ្នាជួបតែសំណាងល្អ សូមកុំជួបរឿងដូចខ្ញុំអី
ABA: 077333353
Sreng Sokanda។
យ៉ាងណា បន្ទាប់បានដឹងព័ត៌មាន និងការអំពាវនាវពីអ្នកនាង ខ្ញុង ខាងលើនេះគេសង្កេតឃើញមានសប្បុរសជននានា ជាពិសេសអ្នកសិល្បះដូចគ្នាបានចេញមុខជួយនាងជាបន្តបន្ទាប់ និងបានលើកទឹកចិត្តនាងអោយមានភាពរឹងមាំនៅក្នុងនេះផងដែរ៕អ្នកនាង មាស សុវណ្ណរតនា ដែលធ្លាប់សម្តែងសិល្បៈ និងជួបខ្ញុង នៅទ្រនំចាស់ បានបោះពាក្យពេចន៍ថា «ពាក្យថាអ្នករកសុី សុទ្ធ តែជំពាក់គេ មិនថាខ្ញុំមិនថាគេ ខ្ញុំក៏ជាអ្នករកសុីម្នាក់ ផ្នែកគ្រឿងសំអាង បងក៏រកសុីផ្នែកគ្រឿងសំអាង.តែសំរាប់ខ្ញុំគិតក្នុងចិត្ត គឺបងធ្លាប់រួមតំបូលជាមួយនាងខ្ញុំ អតិតកន្លែងការងារចាស់ CBS (CTN CNC) ខ្ញុំជាពិធីរិនី បងជាអ្នកកំប្លែង រឿងមួយទៀតនោះ ខ្ញុំជាខ្មែរបងជាខ្មែរ ដូចនេះខ្ញុំមិនអាចមើលរំលងបានឡើយ….។ទឹកចិត្តបន្ថិចបន្ដួចពីនាងខ្ញុំ ត្រឹម50$ មិនច្រើនទេ…. តែសុំអោយបងរួចផុតពីបញ្ហាទាំងឡាយ… ព្រោះខ្ញុំធ្លាប់សើចដោយសារកំប្លែងបងដែរ ណាបងខ្ញុង🥰 សរៗបងយើងអ្នកសិល្បៈដូចគ្នា….. បើគិតរឿងរកសុីទុកមួយផ្នែកសិន ។មាស សុវណ្ណរតនា រមែងលះបង់ច្រើនលើ ការជួយដល់ អ្នកដែលលំបាកៗ និងចុះជួយការងារមនុស្សធម៌ ជាបន្តបន្ទាប់ តាមបណ្តាខេត្តស្រុក មានទាំងអំណោយផ្ទាល់ខ្លួន និងពាំនាំអំណោយលោកស្រី ទ្រី ដាណា។