ការតាំងពិព័រណ៍សិល្បៈ និងការបង្ហាញសិល្បះគំនូរលើជញ្ជាំង នៅទីក្រុងភ្នំពេញ គឺដើម្បីបំផុសគំនិតយុវជនកម្ពុជា ឱ្យបញ្ចេញមតិតាមរយៈសិល្បៈ និងផ្សព្វផ្សាយវប្បធម៌ដ៏ល្អផូរផង់របស់ប្រទេសខ្លួន។
លោក កក្កដា យី ដែលជាវិចិត្រករវ័យក្មេងកម្ពុជា បានបញ្ជាក់ថាលោកមានមោទនភាពដែលផ្ទាំងគំនូរសិល្បៈរបស់លោក ត្រូវបានគូសនៅលើជញ្ជាំង នៅ Factory Phnom Penh ដែលអាចអាចអោយភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានឃើញ។
លោក កក្កដា យី ក៏បានបង្ហាញអំពីអ្វីដែលជាខ្លួនលោកបងបង្ហាញទៅមនុស្សគ្រប់គ្នាស្គាល់ តាមរយៈសិល្បៈគំនូសនេះ ដោយគំនូសទាំងនេះគឺបង្ហាញអំពីសម្រស់កម្ពុជា ព្រមទាំងធនធានធម្មជាតិ របស់ប្រទេសកម្ពុជាផងដែរ។ តាមរយះគំនូរលើជញ្ជាំងដ៏អស្ចារ្យ វិចិត្រករវ័យក្មេងរូបនេះ ក៏បានបង្ហាញពីសម័យកាលខុសៗគ្នាដោយមានរាប់តាំងពីតាំងពីសម័យបុរាណរហូតមកដល់សម័យបច្ចុប្បន្ន។