គ្លីនិក ខនឆារ៉ាក់ នៃខេត្តប៉ាតាំមថានី ក្នុងប្រទេសថៃ បានក្លាយជាគ្លីនិកដំបូងគេដែលបានប្រើកញ្ឆាសម្រាប់ព្យាបាលអោយអ្នកជំងឺ។ គ្លីនិក ខនឆារ៉ាក់ បានចុះបញ្ជី និងអនុម័តអោយប្រើប្រាសកញ្ឆាសម្រាប់ព្យាបាលអ្នកជំងឺ ដោយក្រសួងសុខាភិបាលថៃចាប់តាំងពីប្រទេសនេះបានប្រកាសចលនាគ្រប់ផ្នែកទាំងអស់នៃកញ្ឆា និងហេមស៍លើកលែងតែកញ្ឆា ‘ផ្កា និងគ្រាប់ពូជ ពីបញ្ជីថ្នាំ នៅក្នុងបញ្ជីរបស់រដ្ឋាភិបាលថៃតាំងពីថ្ងៃទី ១៥ ខែធ្នូឆ្នាំ ២០២០ ។
ធីធីរ៉ាត់ ឆារ៉ុនណាក់ ដែលជាអ្នកគ្រប់គ្រងគ្លីនិកមួយនេះបានបញ្ជាក់ថា៖ មានជនជាតិថៃជាច្រើនដែលនៅតែឃើញបានប្រើប្រាសកញ្ឆាជាថ្នាំ ខណៈដែលមនុស្សភាគច្រើនមិនចូលចិត្តវា និងមិនយល់ច្បាស់អំពីគុណសម្បត្តិ និងគុណវិបត្តិរបស់វា ដោយកញ្ឆាវាក៏លក្ខណៈសម្បត្តិជាច្រើនដែរសម្រាប់ជាឪសថ ព្យាបាលជំងឺបានច្រើនមុខ ។
ឱសថការី Prakob Jianmareong ប្រធានអង្គភាពឱសថបុរាណថៃ នៃការិយាល័យសុខភាពសាធារណៈខេត្ត នគររាជសីម៉ា បានសង្កត់ធ្ងន់លើតម្រូវការបង្កើតគ្លីនិកដែលអាចប្រើប្រាស់កញ្ឆា ដោយអាចរួមគ្នាជាមួយគ្លីនិកថៃបុរាណនៅទូទាំងប្រទេស ដើម្បីអោយវេជ្ជបណ្ឌិតអាចចេញវេជ្ជបញ្ជាថ្នាំកញ្ឆាបុរាណ ជាឱសថបុរាណអាចប្រើប្រាស់បាន មួយវិញគឺដើម្បីអោយវេជ្ជបណ្ឌិតទទួលបានការបណ្តុះបណ្តាលក្នុងការប្រើប្រាសកញ្ឆាជាថ្នាំ ពីនាយកដ្ឋានសេវាកម្មវេជ្ជសាស្ត្រដើម្បីព្យាបាលអ្នកជំងឺ។
ក្រសួងសុខាភិបាលក៏បាននិងកំពុងបន្តលើកកម្ពស់វេជ្ជបណ្ឌិតផ្នែកឱសថបុរាណថៃ ឱ្យធ្វើការរួមគ្នាជាមួយវេជ្ជបណ្ឌិតឱសថបុរាណផ្សេងៗទៀតដើម្បីអាចព្យាបាលជំងឺរ៉ាំរ៉ៃផ្សេងៗ ជាពិសេសទាក់ទងនឹងថ្នាំបំបាត់ការឈឺចាប់៕