ព្រះសង្ឃ សេង ប៊ុនធឿន ដែលបានតាមដានរាល់ សកម្មភាពមនុស្សធម៌ សង្គមលើ បុគ្គលសំខាន់ៗ បានធ្វើការ ទាញអារម្មណ៍សំខាន់ធ្វើអោយ ចៅ ម៉ែ រំភើបចិត្ត។ ព្រះសង្ឃរូបនេះ បានសរសេរ សំណេរមួយចំនួន ទាក់ទិនក្បួនហុងស៊ុយ ដែលចៅ ម៉ែ បាន លើកឡើងដែលចំបែបបទព្រះពុទ្ឋសាសនា។ ដូចនេះ អាចមានការសន្និដ្ឋានថា ការលើកពីវិធីក្បួនរបស់ចៅ ម៉ែ ពិតជាទទួលបានប្រសិទ្ឋភាព។
យោងតាម ការបង្ហាញសំណេរ របស់ព្រះគ្រូ សេង ប៊ុនធឿន បានបង្ហាញការសរសេរ នៅលើ បណ្តាញសង្គម ឬអាក់ខោនហ្វេសបុកផ្ទាល់របស់ព្រះអង្គថា « មិនដែលមើល Live គ្រូហុងស៊ុយទេពីមុនមក ប៉ុន្តែអូសកាត់ដោយចៃដន្យក្រោយឆាន់ចង្ហាន់ត្រង់រួចគេហៅគាត់ថា « ចៅម៉ែ »។ ក្បួន ហុងស៊ុយ ដែលគាត់លើកឡើងគឺជាមេរៀនរបស់ព្រះពុទ្ធ មានហេតុ បច្ច័យ ផល។ ផលកើតចេញអំពីហេតុ ស្តាប់ហើយយល់ឃើញថា ឧបនិស្ស័យគាត់ ខ្ពស់ណាស់ ជ្រៅជ្រះណាស់ ត្រឹមត្រូវណាស់ បើមិនជឿស្តាប់គាត់ទៅ។
បញ្ជាក់ អាត្មាអត់ដែលស្គាល់គាត់ទេ ប៉ុន្តែអំពើល្អគាត់ ការយល់ដឹងរបស់គាត់ គួរជាទីជ្រះថ្លា និងកោតសរសើ។ ការបង្ហាញនូវ ទង្វើបែបនេះ ធ្វើអោយ អ្នកគ្រូ ចៅ ម៉ែ ច្បាស់ក្រុមហ៊ុន វិមាន រចនា មានសេចក្តីរីករាយ។ អ្នកគ្រូ ហុង ស៊ុយ ចៅ ម៉ែ បានតាំងជំហរថា នឹងជួប ព្រះសង្ឃ សេង ប៊ុនធឿន ដើម្បី រៀនស្វែងយល់ បន្ថែមទៀតអំពីវិស័យធម៌ ឬគម្ពីរព្រះត្រៃបិតក បន្ថែមទៀត។ អ្នកគ្រូ ចាត់ទុកថា ការសាងល្អពិតជាជួបល្អហើយ ពេលនេះ អ្នកគ្រូ ក៍មិននឹកស្មានថា ព្រះសង្ឃខាងលើ ចាប់អារម្មណ៍ ការLive របស់អ្នកគ្រូរហូត ថែ្លងពី ហឬទ័យពិតដាក់ជូនមហាជនបានដឹងយ៉ាងចំហរបែបនេះ។
គួរបញ្ជាក់ថាចៅ ម៉ែ ជាម្ចាស់ក្រុមហ៊ុន វិមាន រចនា មាន៣ប្រទេស កម្ពុជា ថៃ អាមេរិក ដែលផ្តោតលើគ្រឿងសំអាង ហើយកំពុងតែល្បីឈ្មោះរយៈពេលប៉ុន្មានឆ្នាំនេះ។ ក្រុមហ៊ុនអ្នកគ្រូរមែង បង្កើតសកម្មភាពមនុស្សធម៌ ជួយរាល់សកម្មភាពនានា នៅក្នុងសង្គម ដោយមិនគិតពីការហត់នឿយ។ អ្នកគ្រូ បានតាំងចិត្តថា បើបានរៀនសូត្រ ខាងព្រះធម៌ នឹងបន្តយកមកផ្សព្វផ្សាយ ចែកជូនបងប្អូនសហការី ដើម្បីបានយល់ជ្រាប អំពីធម៎ព្រះពុទ្ឋ បានគ្រប់គ្នា។