ភ្នំពេញ: មានការភ្ញាក់ផ្អើលបន្ទាប់ពីមានការចែករំ លែកកាលពីថ្ងៃម្សិលមិញថាអតីតតារាកំប្លែងអ្នក នាង ឃ្មឹប ក្រោយធ្លាក់ខ្លួនលំបាកក៏មកធ្វើការងារជាសន្តិសុខយាមតាមផ្សាប៉ុន្តែត្រូវបានក្រុមហ៊ុនមិនបើកលុយឲ្យនាងទេ។
ដំណឹងនេះបានធ្វើឲ្យមហាជនក៏ដូចជាអ្នកគាំទ្រប ង្ហាញក្តីអាណិតគ្រប់គ្នាខណ:ដែលគេដឹងថាបន្ទាប់ពីរសាតឃ្លាតឆ្ងាយសិល្ប:មួយស្ទុះធំគឺជីវិតនាងឃ្មឹបកាន់តែធ្លាក់ចុះដុនដាប់ទៅៗស្ទើរមិននឹកស្មានដ ល់ទេ។
ដោយឡែកពេលនេះក៏ស្រាប់តែមានព័ត៌មានថាឃ្មឹ ប បានធ្លាក់ខ្លួនមកបម្រើការងារជាសន្តិសុខបន្ទាប់ផ្តាច់នូវគ្រឿងញៀនប៉ុន្តែនាងមិនត្រូវបានក្រុមហ៊ុន សន្តិសុខបើកប្រាក់ខែឲ្យទេ។នៅលើគណនីហ្វេស ប៊ុកឈ្មោះ ហ៊ុយ ឧត្តម រៀបរាប់ថាអតីតតារាកំប្លែងល្បីឈ្មោះនាង ឃ្មឹប ធ្លាក់ខ្លួនដោយសារគ្រឿងញៀ នបានកែរប្រែជីវិតថ្មីទៅធ្វើសន្តិសុខនៅក្រុមហ៊ុនN M R (អិន អឹម អ)តែក្រុមហ៊ុនមិនបើកលុយអោយទេ។
ជុំវិញរឿងរ៉ាវខាងលើនេះអតីតតារាកំប្លែងអ្នកនាង ឃ្មឹបបានប្រាប់ឲ្យដឹងថាបន្ទាប់ពីកើតមានបញ្ហានេះឡើងនាងនិងក្រុមហ៊ុនបានសម្រុះសម្រួលគ្នារួច ហើយដោយក្រុមហ៊ុនទូទាត់លុយឲ្យនាងបានចំនួ ន១៣២ដុល្លារតែលុយនេះត្រូវសងទៅក្រុមហ៊ុន វិញអស់ហើយ។ ឃ្មឹម បញ្ជាក់ថានាងឥឡូវនេះគឺកំ ពុងជួបការលំបាកខ្លាំងដោយគ្មានការងារធ្វើនិងកន្លែងស្នាក់នៅឡើយ៕