កាលពី យប់ ថ្ងៃទី ២៤ ខែសីហា បាន រកឃើញ សាកសព ហើយ បន្ទាប់ពី អភិបាលខេត្ត នេះ បាន ដឹកនាំ កម្លាំងចម្រុះ ស្វែងរក អស់ ពេល ជាច្រើន ម៉ោង រួចមក ។លោក គួច ចំរើន អភិបាលខេត្ត ព្រះសីហនុ បាន ប្រាប់ ឱ្យ រស្មី កម្ពុជា ដឹង នៅ ព្រឹក ថ្ងៃ ២៥ ខែសីហា ថាៈ បុរស ដែល បាន បាត់ ខ្លួន នៅក្នុង ជំនន់ ទឹក នៅ ក្រុងព្រះសីហនុ កាលពី យប់ ថ្ងៃទី ២៤ ខែសីហា បន្ទាប់ពី មាន ភ្លៀង ធ្លាក់ ដល់ កម្រិត ជិត ៣០០ មី លី ម៉ែត្រ ក្នុង រយៈពេល ខ្លី រួចមក បាន រកឃើញ ហើយ នៅក្បែរ ស្ពាន អាចម៍ មឹក ក្រោយពី បាន ប្រើ កម្លាំងចម្រុះ ជាច្រើន នាក់ ស្វែងរក ។ ទឹកបាន ស្រក អស់ ទៅវិញ អស់ហើយ នៅក្រោយពេល ភ្លៀង រាំង គឺ ក្រុងព្រះសីហនុ ពេលនេះ ដូច អត់ មានរឿង អី កើតឡើង ។
លោក គួច ចំរើន អភិបាលខេត្ត ព្រះសីហនុ បាន ប្រាប់ ឱ្យ រស្មី កម្ពុជា ដឹង កាលពី ព្រឹក ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២១ ថាៈ ជំនន់ ទឹកភ្លៀង លិច ក្រុងព្រះសីហនុ បាន ស្រក ទៅវិញ អស់ នៅ ម៉ោង ប្រមាណ ជា ១០ យប់ ថ្ងៃទី ២៤ ខែសីហា បន្ទាប់ពី ភ្លៀង ធ្លាក់ ចាប់ផ្តើម ចុះខ្សោយ ។
ទឹកបាន លិច រាក់ ជ្រៅ គ្រប់ ទីកន្លែង បន្ទាប់ពី មាន ភ្លៀង ធ្លាក់ គំហុក ដល់ កម្រិត ២៧៩ មី លី ម៉ែត្រ ចាប់ពី ម៉ោង ៥ ល្ងាច ដល់ ម៉ោង ៨ យប់ ។
លោក ហេង សោភ័ណ រិ ទ្ធ ប្រធាន មន្ទីរ ធនធានទឹក និង ឧតុនិយម ខេត្ត ព្រះសីហនុ បាន ប្រាប់ ឱ្យ ដឹង នៅ ថ្ងៃទី ២៥ ខែសីហា ថាៈ បរិមាណ ទឹកភ្លៀង ដែល បាន ធ្លាក់ គំហុក ក្នុង រយៈពេល ខ្លី កាលពី ល្ងាច ថ្ងៃទី ២៤ ខែសីហា ដល់ កម្រិត ជាង ២០០ មី លី ម៉ែត្រ បាន ស្រក ទៅវិញ អស់ហើយ ។ បរិមាណ ទឹកភ្លៀង ច្រើន បែបនេះ បើ កាលពី ពីរ ឆ្នាំមុន គឺ ធ្វើឱ្យ តំបន់ ទំនាប ក្រុងព្រះសីហនុ ត្រូវ លិច ត្រាំ ច្រើន ថ្ងៃ ហើយ តែ បន្ទាប់ពី ហេដ្ឋារចនាសម្ព័ន្ធ លូ ប្រឡាយ អូរ ត្រូវបាន ស្តារ រួចមក ការលិចលង់ នៅពេល មាន ភ្លៀង ធ្លាក់ ច្រើន មាន រយពេល ខ្លី ។
លោក ហេង សោភ័ណ រិ ទ្ធ បានបញ្ជាក់ ថាៈ ភ្លៀង ធ្លាក់ កាលពី ល្ងាច ថ្ងៃទី ២៤ ខែសីហា កើត មាននៅ គ្រប់ ក្រុង ស្រុក ក្នុង កម្រិត ពី បង្គួរ ទៅ ច្រើន ដូចជា នៅ ស្រុក កំពង់ សិលា ២៩ មី លី ម៉ែត្រ , ព្រៃនប់ ៨៦ មី លី ម៉ែត្រ , ស្ទឹងហាវ ១២០ មី លី ម៉ែត្រ និង ក្រុងព្រះសីហនុ ២៧៩ មី លី ម៉ែត្រ ។
ក្រសួង ធនធានទឹក និង ឧតុនិយម នៅ ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២១ បាន ជូនដំណឹង ស្តីពី ការ ព្យាករ ស្ថានភាព អាកាសធាតុ សម្រាប់ ពីថ្ងៃ ទី ២៥ ដល់ ថ្ងៃទី ៣១ ខែសីហា ថាៈ ក្នុង សប្តាហ៍ នេះ ព្រះរាជាណាចក្រ កម្ពុជា ទទួល ឥទ្ធិពល ពី ជ្រលង សម្ពាធ ទាប ឥណ្ឌា កម្រិត ខ្លាំង នឹង អាច កើតមាន ជ្រលង ស ម្ពា ប ទាប ITCZ សារជាថ្មី ឡើងវិញ ។
ស្ថានភាព អាកាសធាតុ បែប ខាងលើនេះ នឹងធ្វើ ឲ្យ បណ្តា ខេត្ត នៅ តំបន់ វាលទំនាប កណ្តាល មាន សីតុណ្ហភាព អប្បបរមា ពី ២៥ ទៅ ២៧ អង្សា សេ សីតុណ្ហភាព អតិបរមា មាន ពី ៣៤ ទៅ ៣៦ អង្សា សេ ។ អាចមាន ភ្លៀង ធ្លាក់ រាយប៉ាយ ក្នុង កម្រិត ពី មធ្យម ទៅ ខ្លាំង លាយឡំ ទៅដោយ ផ្គរ រន្ទះ និង ខ្យល់ កន្ត្រាក់ ។
សម្រាប់ បណ្តា ខេត្ត ជាប់ ជួរ ភ្នំ ដងរែក និង ខ្ពង់រាប ឦសាន មាន សីតុណ្ហភាព អប្បបរមា ពី ២៣ ទៅ ២៥ អង្សា សេ សីតុណ្ហភាព អតិបរមា មាន ពី ៣២ ទៅ ៣៤ អង្សា សេ ។ អាចមាន ភ្លៀង ធ្លាក់ ក្នុង កម្រិត ពី មធ្យម ទៅ ច្រើន លាយឡំ ទៅដោយ ផ្គរ រន្ទះ និង ខ្យល់ កន្ត្រាក់ ។
តំបន់ មាត់សមុទ្រ សីតុណ្ហភាព អប្បបរមា មាន ពី ២៣ ទៅ ២៥ អង្សា សេ សីតុណ្ហភាព អតិបរមា មាន ពី ៣៣ ទៅ ៣៥ អង្សា សេ ។ អាចមាន ភ្លៀង ធ្លាក់ ក្នុង កម្រិត ពី មធ្យម ទៅ ច្រើន ។ នៅលើ ផ្ទៃសមុទ្រ អាចមាន ភ្លៀង ធ្លាក់ ច្រើន និង រលក សមុទ្រ មធ្យ ម ។
នៅក្នុង សេចក្តីជូនដំណឹង បាន អំពាវនាវ ដល់ ប្រជាពលរដ្ឋ ឱ្យមាន ការប្រុងប្រយ័ត្ន ចំពោះ បាតុភូត ភ្លៀង ផ្គរ រន្ទះ ខ្យល់ កន្ត្រាក់ និង រលក សមុទ្រ ៕