ភ្នំពេញ៖ មួយរយៈកន្លងទៅនេះមហាជនមានការសង្ស័យលើចំណងស្នេហ៍អាពាហ៍ពិពាហ៍របស់តារាសម្តែង អ្នកនាង សឿ សុធារ៉ា និងតារាចម្រៀងលោកសាពូន មីដាដា មានភាពរកាំរកូសដោយសារគេសង្កេតឃើញអ្នកនាងបានបង្ហោះសារត្អូញត្អែប្លែកៗហាក់បង្ហាញថាចំណងស្នេហ៍អាពាហ៍ពិពាហ៍គ្រួសាររបស់អ្នកនាងអាចនឹងឈានដល់ការបែកបាក់ ។
ប៉ុន្តែទោះជាយ៉ាងណាក្តី បន្ទាប់ពីជួបបញ្ហាព្យុះភ្លៀងផ្គរមេឃស្រឡះឡើងវិញហើយ ដោយពេលនេះគេសង្កេតឃើញតារាសម្តែង និងតារាចម្រៀង ទាំងពីររូបដែលមហាជនគាំទ្រទាំងក្នុងនឹងក្រៅប្រទេស បានបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាវិញហើយ ដែលធ្វើឲ្យអ្នកគាំទ្រមួយចំនួនដែលមានការសង្ស័យ កាលពីពេលកន្លងមក ពេលនេះលាតត្រដាងច្បាស់ហើយ ។
បើតាមគណនីហ្វេសប៊ុករបស់តារាសម្តែងអ្នកនាងសឿ សុធារ៉ា បានបង្ហោះសារថា «លោកប្តីប្រាប់ថាប្រពន្ធបងជានារីចូលចិត្តពាក្យផ្អែម ជឿពាក្យអង្វរ អូនឈប់ត្រឹមនេះចុះ បងបង្រៀនអូន បងអោបក្រសោបអូន Yes I Need U My Dear Boos Husband» ។ ភ្លាមៗបន្ទាប់ពីបានឃើញសារនេះភ្លាម មានជនជាច្រើនបានចូលខំម៉ិនជួយបញ្ចេញមិតរៀងៗខ្លួន ។ ក្នុងចំណោមមហាជនទាំងនោះមានគណនីហ្វេសប៊ុកមួយឈ្មោះ មុន្នី ល័ក្ខ បានខំម៉ិនថា«ជូនពរបងទាំងពីរស្រលាញ់គ្មារជារៀងរហូតនឹងមានសុភមង្គុលជារៀងរហូតបងស្រីពេលឃើបងស្រីផុសមានទុក្ខប្អូនក៍មានទុក្ខប្អូនក៍មានទុក្ខដែរពេលឃើញបងស្រីផុសសិប្បាយចិត្តរីករាយប្អូនក៍រីករាយដែរនេះជាពាក្យពិតចេញពីចិត្តរបស់ប្អូន» ៕