មានការចាប់អារម្មណ៍តែម្តង នៅពេលដែល រ៉េត សារីតា តំណាងកម្ពុជាស្រាប់តែ ពេលចូលដល់ចំណុំចំណោមគេ ឃើញថា ឡូយកាលីប មើលហើយមិនអន់ឡើយ។ ដំណើរដើរយ៉ាងស្វាហាប់រួសរាយរាក់ទាក់ផ្អើលអស់ បរទេសលើកសរសើរ។ បើទោះជាយ៉ាងណា បណ្តាបរទេសជាច្រើនលើក និយាយថា កម្ពុជានៅខ្ចីមែន តែ៤លើកមកនេះ ឃើញថាពិតជាមិនណយទេ ពិសេសរ៉េត សារីតា ទាំងឆ្លាតទាំងពូកែ មកទាំងអស់។
ចាត់ទុកថានេះជាមហាកិត្តិយសបំផុតហើយ សម្រាប់ស្រីស្អាតពូកែ រ៉េត សារីតា ដែលបានចេញដំណើរទៅប្រឡង លំដាប់ពិភពលោកនៅ លើទឹកដីអាមេរិក។ កញ្ញា ត្រូវបានបងប្អូនខ្មែរនៅទីនោះទទួលរាក់ទាក់ផ្តល់កម្លាំងចិត្ត ដើម្បីអោយនាងបានពង្រឹងស្មារតីព្យាយាមបន្ថែមទៀត បំណងអោយលេចធ្លោ នៅលើឆាកអន្តរជាតិតំណាងជាតិកម្ពុជា។ លើសពីនេះផ្នែកភាសា ក៏នាងធ្វើអោយគេទាក់ទាញ គឺខ្លាំងអង់គ្លេស និងបារាំង។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹង ធ្វើឡើងនាពាក់កណ្តាល ខែឧសភា ឆ្នាំ២០២១ ។ នារីកំពូលសម្រស់ ប្រមាណជាង៧០ប្រទេស មកពីទ្វីបផ្សេងគ្នា នឹងមកតតាំង សមត្ថភាពប្រជែកលើក មកុដ។ ការប្រឡងដ៍ទាក់ទាញ នេះ ត្រូវគេទម្លាយទៀតថា ពិធីករប្រុស បានក្តាប់កម្មវិធីផ្ទាល់ដោយតារាល្បី លោកMario Lopez ដែលពិធីករ រូបនេះចូលវ័យ៤៧ឆ្នាំ និងធ្លាប់កាន់កម្មវិធីនេះម្តងឆ្នាំ២០០៧ ដោយកាលនោះម្ចាស់មកុដ បានទៅលើរាជនីសម្រស់មកពីប្រទេសជប៉ុន។