ខេត្តកំពត ៖ រដ្ឋបាលខេត្តកំពតព្រួយបារម្ភខ្លាចមានការជនលិចក្រុងកំពតពេលមានភ្លៀងធ្លាក់ខ្លាំងនៅរដូវវស្សា ទោះមានការត្រៀមលក្ខណៈជាមុនយូរមកហើយក៏ដោយ ក៏រដ្ឋបាលខេត្តកំពតនៅតែព្រួយបារម្ភខ្លាចមានការជនលិចក្រុង នៅពេលមានភ្លៀងធ្លាក់ខ្លាំងនារដូវវស្សារនេះ ដោយហេតុថាគម្រោងស្តារ និងពង្រីកប្រព័ន្ធលូ និងប្រឡាយដោះទឹករបស់ (ADB) កំពុងអាក់ខានដោយសារបញ្ហាការប្រែប្រួលប្លង់បច្ចេកទេស។ ឯកឧត្តម ជាវ តាយ អភិបាលខេត្តបានមានប្រសាសន៍ថា កាលពីឆ្នាំមុនស្របពេលដែលខេត្តជាច្រើនបានជនលិច ខេត្តកំពតមិនមានការជនលិចទេ ប៉ុន្តែឆ្នាំនេះឯកឧត្តមនៅតែព្រួយបារម្ភ និងបានរិះរកគ្រប់វិធីថាត្រូវធ្វើយ៉ាងណាដើម្បីកែប្រែប្រវត្តិក្រុងកំពត ដែលតែងតែលិចនៅរដូវភ្លៀងមកដល់ម្ដងៗឲ្យលែងមានលិចទឹកនៅរដូវវស្សារទៀត។
នៅរសៀលថ្ងៃទី៣ ខែឧសភាឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពតបានចុះពិនិត្យលទ្ធផល និងពិភាក្សាជំរុញការអនុវត្តគម្រោង កែលម្អសោភ័ណភាព និងពង្រីក សួនច្បារមាត់ព្រែក ស្ថិតក្នុងសង្កាត់កំពង់បាយក្រុងកំពតដែល ជាគម្រោងរបស់រដ្ឋបាលខេត្ត និង គម្រោងស្តារនិងពង្រីកប្រព័ន្ធលូនិងប្រឡាយដោះទឹកជាគម្រោងរបស់( ADB )ដែល ម្រោងទាំងពីរខាងលើនេះបច្ចុប្បន្នបាននឹងកំពុងតែអនុវត្ត ប៉ុន្តែមានភាពយឺតយ៉ាវ ដោយសារមានការកែសម្រួលប្លង់ប្រព័ន្ធលូដោះទឹករបស់គម្រោង (ADB)។
ឯកឧត្តមបានបន្តថា ការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័សក្នុងក្រុង ធ្វើឲ្យលោកមានការព្រួបារម្ភដល់ ប្រព័ន្ធផ្លូវ និងលូដោះទឹក ដែលជាបញ្ហាសំខាន់ ក្នុងការបញ្ចៀសការជន់លិចក្រុង ដែលនាំឲ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិ ជីវភាពរស់នៅ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសាធារណជនទូទៅ៕