អ្នកនាងកាកាអូស្ត្រាលី ដែលមហាជន នៅកម្ពុជា ស្គាល់ច្បាស់ដូចថ្ងៃ ព្រោះតែចូលចិត្ត និយាយបកស្រាយវែកញែកហេតុផល ស្រាប់តែមានរឿងចម្រូងចម្រាស់មួយ។ អ្នកនាងស្រាប់តែប្រកាសចែកខណ្ឌស្បេហា ក្រោយពេលបានដំណក់ឈាមមួយ ។ តើមានរឿងដើមហេតុ សុីជម្រៅបែបណាដែលបណ្តាលអោយទៅជារឿងបែបនេះ។
អ្នកនាងកាកា ដែលនិយមលេងសើចបែបកំប្លែងមួយផងនោះ បានសរសេរថា « បើចង់បញ្ជាក់ថាខ្ញុំនិយាយលេងឬក៏និយាយមែនខ្ញុំផ្ដល់សិទ្ធិឲ្យបងប្អូនសារព័ត៌មាន អាចយកចុះផ្សាយបានគ្រប់ស្ថាប័ន! សុំទោសគ្រួសារទាំងសងខាង!
ខ្ញុំបានទុកឱកាសឲ្យអ្នកច្រើនដងហើយ អ្នកមើលងាយខ្ញុំ មនុស្សដែលអ្នករាប់អានក៏មើលងាយខ្ញុំ រំលងក្បាលខ្ញុំគ្រប់គ្នា។ អ្នកជាន់ពន្លិចខ្ញុំជាពិសេស កិត្តិយសកេរ្តិ៍ឈ្មោះដែលខ្ញុំខំសាងអស់រយៈពេលជាច្រើនឆ្នាំ អ្នកធ្វើឲ្យមនុស្សគ្រប់គ្នាសម្លឹងមើលខ្ញុំដូចមនុស្សឆ្កួត។ខ្ញុំធ្លាក់ខ្លួនឈឺស្គមខ្លួនបាក់ទឹកចិត្ត!
ខ្ញុំស្បថមួយជីវិតនេះខ្ញុំមិនចង់ជួបស្គាល់ពួកអាប្រមឹកខ្វះស្រាមិនបាន! បញ្ចប់ចំណងអាពាហ៍ពិពាហ៍នេះតែត្រឹមនេះ ចប់ដោយសន្តិវិធីដោយភាពស្ងៀមស្ងាត់ ទុកមុខរាប់អានគ្នាដើម្បីកូន។ហើយអ្នកណាក៏ដោយកុំប្រើពាក្យថាខ្ញុំមិនចេះអាណិតកូន!!!
មានឪពុកដែលស្រឡាញ់ស្រាពួកម៉ាកធ្វើអីដើម្បីគេ ប្រពន្ធកូនទុកក្រោយ មិនចាំបាច់មានក៏បានដែរ អញចិញ្ចឹមកូនអញរស់!!!។
(ខ្ញុំធ្លាប់រំលឹកច្រើនដងហើយកុំចូលចិត្តគិតថា ប្រពន្ធលួងតែបន្តិចបាត់ហើយ ព្រោះថ្ងៃណាមួយថ្ងៃនេះហ្នឹងមកដល់)..។
ផ្អែកលើអនុស្សាវរីយ៍ពីមុន រវាងប្តីប្រពន្ឋមួយគូនេះ គេរំពឹងថា អ្នកទាំង២នឹងបន្តដោះស្រាយរកច្រកចេញ ម្តងទៀតដើម្បីបន្តការរស់នៅ។ ឬអាចនិយាយថា ជាការខឹងមួយឆាបប៉ុណ្ណោះក៏អាចថាបាន។