ម៉ាដូណា មិនត្រឹមតែចេះកំប្លែងប៉ុណ្ណោះទេ តែការច្រៀងនិងការបង្ហាញក្បាច់រាំវិញគឺមិនអន់ឡើយពូកែ។ ម្ល៉ោះហើយជាញឹកញយលោក រមែងបង្ហាញអឹមវីបទចម្រៀង និងស្ទាយលេងក្បាច់រាំយ៉ាងល្អ មិនចាញ់តារាចម្រៀងអាជីព។យ់ាងណាមិញ បទថ្មីមួយបទទៀតហើយ ដែលម៉ាដូណាកសាងបានដែល ទាក់ទាញហើយធ្វើអោយតារាមុខសេះនេះកាន់តែលេចធ្លោ។
បទ«មុខស្វាមាត់ឆ្កែ» ជាបទដែលបង្ហាញពីចរិកមនុស្សម្នាម់ ដែលចូលចិត្តនិយាយពីគេ ហើយត្រូវបានលោក សារ៉ែន ហៅម៉ាដូណា យកមកចងក្រងធ្វើជាបទចម្រៀងញាក់រាំ លាយកំប្លែងសើចបន្ឋូរអារម្មណ៍។ បទនេះមានចេញផ្សាយនៅលើបណ្តាញសង្គមយូធូប ហើយបងប្អូនអ្នកគាំទ្រអាចចូល ស្តាប់កម្សាន្តបាន។
កាន់តែល្បីម៉ាដូណា កាន់តែរិះរកចំនុច សិល្បៈប្លែកៗដើម្បីបានការទាក់ទាញ ។ លោករមែងមានការបង្ហាញស្ទីលប្លែកលើ ឆាកសម្តែងដែលធ្វើអោយមហាជន ចូលចិតុតហើយបានសើចសប្បាយ។