ភ្នំពេញ៖ ការប្រកួតកម្មវិធីប្រឡងបវរកញ្ញាដ៏ល្បីដែលមានការគាំទ្រពីសំណាក់មហាជនរាប់លាននាក់ «Miss Grand International» ២០២០ ទើបតែបានបញ្ចប់ទៅថ្មីៗនេះ ដោយបានរកឃើញម្ចាស់មកុដស្រីស្អាតសប្បុរខ្មៅតំណាងអោយសហរដ្ឋអារិកគឺ កញ្ញា Abena Appiah ។
បើទោះបីយ៉ាងណាក្តី ក្រោយការប្រកាសលទ្ធផលភ្លាម កញ្ញា សេង រដ្ឋា ហាក់បង្ហាញ អារម្មណ៍របស់ខ្លួន ដោយការពេញចិត្តអបអរសាទរ លាយជាមួយពាក្យចំអកឲ្យម្ចាស់មកុដតំណាងសហរដ្ឋអាមេរិកនេះថា គាត់ក្លៀកខ្មៅ សម្បុរខ្មៅ សក់ប៉ោង ជាដើម ។ ជាមួយគ្នានេះកញ្ញាបានបញ្ជាក់ផងដែរថា រូបគាត់សាកសម ការបង្ហាញសមត្ថភាពគ្រប់វគ្គគឺទាក់ទាញ ។
កញ្ញា សេង រដ្ឋា បង្ហោះសារលើហ្វេសបុករបស់អ្នកនាងយ៉ាងដូចច្នេះថា «MGI2020 គាត់ក្លៀកខ្មៅ សម្បុរខ្មៅ សក់ប៉ោង គាត់ជាប់ហើយតែ…. ????សម្រាប់ខ្ញុំគាត់សាកសម ការបង្ហាញសមត្ថភាពគ្រប់វគ្គគឺទាក់ទាញ unique»។
សូមជម្រាបថា កម្មវិធីប្រឡងបវរកញ្ញា Miss Grand International» ២០២០ ឆ្នាំនេះ មានបេក្ខនារីចូលរួមប្រកួតមកពីបណ្តាប្រទេសចំនួន៦៣ ជុំវិញពិភពលោក ដែលត្រូវបានរៀបចំឡើងតាំងពីថ្ងៃទី០១ ខែមីនា ដល់រាត្រីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ដែលមានប្រទេសថៃធ្វើជាម្ចាស់ផ្ទះ ។ ក្នុងនោះក្រៅពីម្ចាស់មកុដ នៅមានបេក្ខនារីពីរនាក់ទៀតដែលទទួលជ័យលាភី គឺបេក្ខនារីមកពីប្រទេសហ្វីលីពីន ជាប់ចំណាត់ថ្នាក់រងទី១ និងបេក្ខនារីមកពីប្រទេស ក្វាតេម៉ាឡា ជាប់ចំណាត់ថ្នាក់រងទី២ ៕