Ngoc Trinh បានស្លៀកស្រោមបារតែមួយគត់លើខ្លួន ហើយមិនបានលេងម៉ូតអាវ ឬសំពត់អ្វីឡើយ ពោលគឺលែងខ្លួនទទេតែម្ដង។ ប៉ុន្តែនៅក្បែរខ្លួន Ngoc Trinh មានសុទ្ធតែកាបូបម៉ាកល្បីៗជាច្រើន ដែលនាងយកមកបាំងបិទដងខ្លួនផ្នែកល្វែងលើរបស់នាង។
អាចនិយាយថា នេះជារបៀបប្រម៉ូតផលិតផលក្នុងវិធីប្លែកប្លែកថ្មីរបស់នាង។ យ៉ាងណាមិញ ការលេងស្ទីលប្រម៉ូតស្រោមបាររបស់ Ngoc Trinh ហាក់ទទួលបានមតិរិះគន់មួយចំនួន ដោយថាវាមានភាពសិចស៊ីជ្រុលខ្លាំងពេក ដែលធ្វើឲ្យភាពថ្លៃថ្នូរនៃស្រោមបារបាត់បង់ទៅវិញ។
ចំពោះ Jennie សមាជិកក្រុម black pink វិញបានលេងឈុតស្រោមបារ ដោយមានពាក់អាវធំយ៉ាងប្រណិត បូករួមជាមួយសំពត់ខ្លីក្នុងឈុតពណ៌ខ្មៅពីលើដល់ក្រោម ដែលមើលទៅហាក់មានសភាពស៊ីវិល័យថ្លៃថ្នូរ។ បន្ថែមពីនេះ Jennie ក៏មានកាន់កាបូបថ្លៃម៉ាក Chanel តម្លៃ៥០០០ដុល្លារផងដែរ ដែលនេះគឺជាការបន្ថែមភាពស៊ីវិល័យមួយកម្រិតទៀត៕