រីយ៉ាដ៖ អារ៉ាប៊ីសាអូឌីត ដឹកនាំក្រុមចម្រុះវាយប្រហារតាមផ្លូវអាកាសលើរដ្ឋធានីសាណាអា ដើម្បីសងសឹកនឹងការប៉ុនប៉ងវាយប្រហារដោយគ្រាប់មីស៊ីល ពីសំណាក់ក្រុមឧទ្ទាមHuthiដែលគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយ៉េមែន ។ នេះបើយោងតាមសារព័ត៌មាន CAN ដែលចេញផ្សាយនៅថ្ងទី៨ ខែមីនា ឆ្នាំ២០២១នេះ ។
ប្រភពដដែលនេះបន្តថា យន្ដហោះចម្បាំងរបស់ក្រុមចម្រុះអារ៉ាប់ បានទម្លាក់គ្រាប់បែកបង្កឱ្យមានការផ្ទុះដ៏សម្បើម និងផ្សែងហុយពាសពេញអាកាស ពីលើរដ្ឋធានីសាណាអា ។ ការវាយប្រហារតាមផ្លូវអាកាសនេះ មានគោលដៅលើមូលដ្ឋានយោធារបស់ ក្រុមឧទ្ទាមហ៊ូទី ក្នុងរដ្ឋធានីសាណា និងខេត្តនៅក្បែរខាងមួយចំនួនទៀត ។
សូមជម្រាបថា បើទោះបីជាក្រុមចម្រុះអារ៉ាប់ វាយប្រហារប្រមាណ៧ដងក្តី ក៏ភ្លាមៗនេះនៅមិនទាន់មានសេចក្តីបញ្ជាក់អំពី ទំហំនៃការខូចខាតិ ចំនួនអ្នករងរបួស និងស្លាប់នៅឡើយទេ ៕