ប៉េកាំង៖ បើទោះបីជាមានការប្រឈមមុខដាក់គ្នាខ្លាំងរវាងចិននិងអាមរិក ក៏ដោយក៏ចិននៅតែចង់ឲ្យមានកិច្ចសហប្រតិបត្តិការជាគោលដៅសំខាន់របស់ចិន និងសហរដ្ឋអាមេរិក ផងដែរ ។ នេះបើតាមការថ្លែងរបស់លោក វ៉ាង យី សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន បានថ្លែងនៅក្រុងប៉េកាំងកាលពីពេលថ្មីៗនេះ ។
រដ្ឋមន្រ្តីក្រសួងការបរទេសចិនរូបនេះបាន ចង់ឲ្យការទំនាក់ទំនងគ្នារវាងប្រទេសមហាអំណាចទាំងពីនេះ ចេះគោរពនូវគោលការណ៍គ្នាទៅវិញទៅមកដោយមិនគួរ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃទៀតនោះឡើយ ។ លើសពីនេះចិនចង់ឲ្យលុបចោលក្នុងពេលឆាប់ៗនូវការរឹតត្បិតគ្រប់ប្រភេទ ដែលមិនសមហេតុផល ក្នុងកិច្ចសហប្រតិបត្តិការរវាងចិន និងអាមេរិកនាពេលបច្ចុប្បន្ន ដោយលែងបង្កើតនូវឧបសគ្គរារាំងថ្មី ថែមទៀត ។
បើតាមមន្ត្រីជាន់ខ្ពស់ចិនរូបនេះ បានអះអាងថា ភាគីចិនរីករាយរួមសហការជាមួយអាមេរិក ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងចិន និងអាមេរិកវិវឌ្ឍរីកចម្រើនទៅមុខ ប្រកបដោយភាពរឹងមាំ និងស្ថិរភាព។ ប្រទេសចិនប្រកាប់ខ្ជាប់នូវអាកប្បកិរិយាបើកទូលាយ ដើម្បីធ្វើការពិភាក្សា និងស្វែងរកកិច្ចសហប្រតិបត្តិការ យ៉ាងស៊ីជម្រៅជាមួយអាមេរិក ៕