ខេត្តកំពង់ស្ពឺ ៖ បុរសជាអ្នកបើកបររថយន្តធុនធំម្នាក់ រងរបួសបាក់ជើង ស្តាំម្ខាង ក្រោយរថយន្ត ២គ្រឿងពន្លះគ្នាពេញទំហឹងក្នុងទិសដៅបញ្ច្រាស់ទិសគ្នា កាលពី ម៉ោង ១២ និង ៤០ នាទី ថ្ងៃចន្ទ ទី៨ ខែ មីនា ឆ្នាំ២០២១ លើផ្លូវជាតិលេខ ៥១ ចន្លោះគីឡូម៉ែ ត្រ ៣_៤ ត្រង់ចំណុចភូមិស្រះកែវ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ ស្ពឺ។
សាក្សីដែលបានឃើញហេតុការបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្ត ម៉ាក H YUNDAI PORTER ពណ៌ស ពាក់ផ្លាកលេខកំព ង់ស្ពឺ 2A.7291 បើកបរដោយឈ្មោះ ផាត់ នី ភេទ ប្រុស អាយុ ៤២ ឆ្នាំ របួសបាក់ ជើងស្តាំ រស់នៅ ភូមិ ចាម ឃុំវាល ស្រុកគងពិ សី ខេត្តកំពង់ស្ពឺ បើកបរក្នុងទិសដៅពីត្បូងទៅជើងលុះបើកមកដល់ចំណុចខាងលើបានបើកទៅបុ ករថ យន្ត ០១គ្រឿងម៉ាក D AEWOO ពណ៌ស ពាក់ផ្លា ក លេ ខភ្នំពេញ 3E. 5 4 20 សណ្តោង រុឺម៉កសុីទែ ន ពណ៌ស ពាក់ផ្លាក លេខ ភ្នំពេញ4A.6362 អ្នក បើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួនបាត់) ។
តាមរបាយការណ៍ បឋម បញ្ជាក់ថា HYUNDAI បើកបរក្នុងទិសដៅបញ្ច្រា ស ទិសគ្នា ហេីយបានចូល ទៅចំណែកទ្រូងផ្លូវរបស់រថយន្តម៉ាក DAE W OO ក្នុង ករណី គ្រោះថ្នាក់ ចរាចរណ៍ ខាងលើ ប ណ្តាលឱ្យគ្រោះថ្នាក់មនុស្ស
-របួសធ្ងន់ ០១នាក់ ប្រុស អ្នកបើកបររថយន្ត HY U NDAI បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកឧដុង្គ ។
-ខូចខាតរថយន្ត ០២គ្រឿង (ខូចធ្ងន់ ០១ គ្រឿង)។
បច្ចុប្បន្ន មធ្យោបាយ បង្ក ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកបណ្ដោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាំងចាស់ ដេីម្បី កសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕