ខេត្តបាត់ដំបង ៖ លោកវរសេនីយ៍ឯក ពៅ ថាវុធ ស្នងការរងទទួលការងារវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៧ និងលោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៧ បានចាត់តាំង លោកអនុសេនីយ៍ទោ ម៉ឹង ម៉េត នាយប៉ុស្តិ៍ស្ដីទី ប៉ុស្តិ៍នគរបាលព្រំដែនគោកលេខគីឡូ ១៣ ចំណុះឲ្យវរសេនាតូចនគរបាលព្រំដែនគោកលេខ ៨១៧ ចុះសហការជាមួយកម្លាំងយោធាសឹករងស្រុកសំពៅលូន និងកម្លាំងយោធាវរសេនាតូច ៥៣៣ ទៅទទួលប្រជាពលរដ្ឋខ្មែរពីកម្លាំងយោធាថៃអង្គភាពកងអនុសេនាធំ ១ ៣០៥ ដែលត្រឡប់មកប្រទេសកម្ពុជាវិញ។
ការទទួលបងប្អូនខ្មែរវិលត្រឡប់មកវិញនេះប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១ខែមីន ឆ្នាំ២០២១ នៅត្រង់ចំណុចភូមិសាស្ត្រពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបងដែលមានគ្នាទាំងអស់ ចំនួន ០៥នាក់ ( ស្រី ០៣នាក់) ក្នុងនោះក្មេងស្រី ០១នាក់ ដោយធ្វើឡើងក្រោមការបញ្ជាពី លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ។
បន្ទាប់ពីធ្វើការសាកសួរកត់ត្រា ឈ្មោះ និងធ្វើការអប់រំណែនាំរួចកម្លាំងបានប្រគល់ពួកគាត់ឲ្យទៅក្រុមគ្រូពេទ្យដើម្បីទទួលយកបងប្អូនទាំងអស់ទៅកាន់មណ្ឌលចត្តាឡីស័កនៅអនុវិទ្យាល័យកូនភ្នំ ៣២ ស្រុកសំពៅលូនតាមការកំណត់សិន ៕