ភ្នំពេញ ៖ សាកសពជនសង្ស័យម្នាក់ឈ្មោះ រី ពិសីត្រូវបានក្រុមគ្រួសារមកទទួលធ្វើបុណ្យតាមប្រពៃណីក្នុងវត្តទឹកថ្លាហើយ ។ ដោយឡែក សពជនសង្ស័យ ៣នាក់ទៀតក្នុងនោះមានម្នាក់ដែលជាមេខ្លោងឈ្មោះ អ៊ឹមសុវណ្ណារិទ្ធ ពុំត្រូវបានក្រុមគ្រួសារមកទទួលធ្វើបុណ្យនោះទេ។
គួរបញ្ជាក់: ជនសង្ស័យ ទាំង៤នាក់ ត្រូវបានកម្លាំង កងរាជអាវុធហត្ថ រាជធានីភ្នំពេញដឹកនាំ ដោយ លោកឧត្តមសេនីយ៍ ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីពេញ បង្ក្រាបដោយបាញ់ស្លាប់ កាលពីវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី០១ ខែ មិនា ឆ្នាំ២០២១ ហើយ បាញ់ត្រូវស្ទើរសុះដាច់ដេកស្លាប់ក្នុងថ្លុកឈាមក្នុងវិឡាលេខ ២០ក្នុងបុរី អង្គរភ្នំពេញ ក្នុងភូមិ បន្លាស្អិត សង្កាត់ឃ្មួញខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមព័ត៌មាន អោយដឹងថា មេក្លោង ក្រុមចាប់ជំរិតនោះ ១.ឈ្មោះអ៊ឹម សុណ្ណារិទ្ធ អាយុ២២ឆ្នាំ បានប្រើប្រាស់អាកា បាញ់តដៃជាមួយសមត្ថកិច្ច , ២. ឈ្មោះ រី ពិសី អាយុ ៣០ឆ្នាំ មានអាស័យដ្ឋាន ផ្ទះលេខ ១២៨ ផ្លូវលំ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាន់កាំភ្លើង ខ្លី ម៉ាកសូរ៉ាគី ,។ចំណែក២នាក់ទៀត ពុំស្គាល់អត្តសញ្ញាណឡើយ ម្នាក់កាន់កាំភ្លើង ខ្លី ម៉ាកCZ និងម្នាក់ទៀត ពុំមានកាំភ្លើងឡើយ។
តាមការត្រួតពិនិត្យ ជនសង្ស័យ ដែលជាមេក្លោង ត្រូវគ្រាប់កាំភ្លើង ចំនួន២គ្រាប់ ១គ្រាប់ចំថ្ងាស់ធ្លាយទៅក្រោយ និងមួយគ្រាប់ទៀត ចំក្រោមជង្គង់ឆ្វេង ធ្លាយទៅលើក្បាលជង្គង់ ,និងឈ្មោះ រី ពិសី ត្រូវចំនួន ៧គ្រាប់ គ្រាប់បៀម២គ្រាប់ (ទាំងចេញនិងចូល១៧កន្លែង),។ចំណែក ២នាក់ទៀត អត់ស្គាល់អត្តសញ្ញាណម្នាក់មានកាំភ្លើងត្រូវ៩គ្រាប់(ចេញនិងចូល ១៨កន្លែង)និងម្នាក់ទៀតអត់កាំភ្លើង ត្រូវ៥គ្រាប់(ចេញនិងចូល១១កន្លែង)។
យកប្រាក់ចំនួន ១លានដុល្លារ មិនបានសម្រេចដោយបានបែកធ្លាយ ត្រូវកម្លាំង សមត្ថកិច្ចត្រៀមចាំកម្ទេច ។
ជនរងគ្រោះ ត្រូវជនសង្ស័យ គ្រោងចាប់ជំរិត ឈ្មោះម៉ៅ ហួរ ភេទប្រុសអាយុ ៥៨ឆ្នាំជាពាណិជ្ជករនិងជាអតីតប្រធានសាខាអគ្គីសនី ខេត្តកំពង់ចាម ហើយ បច្ចុប្បន្ន ត្រូវបានផ្លាស់មកក្រុមហ៊ុនអគ្គីសនីកម្ពុជាវត្តភ្នំវិញ។
ក្រុមជនសង្ស័យ បានរៀបចំគម្រោង ចាប់ជំរិតមន្រ្តីអគ្គីសនីរូបនោះ យកប្រាក់ចំនួន ១លានដុល្លារ រួចហើយគ្រោង បាញ់សម្លាប់ជនរងគ្រោះនិងភរិយា ព្រមទាំងបាញ់សម្លាប់ អ្នកបម្រើ២នាក់ជាក្រោយ។ នៅក្នុងគម្រោងសកម្មភាព ជនសង្ស័យ ដែល មានម្នាក់ជាអតីតអ្នកបើករថយន្ត ដែលត្រូវបានមន្រ្តីអគ្គីសនីខាងលើបញ្ឈប់ ក៏មានចិត្តគំគួនហើយបានទៅទាក់ទង អ្នកបើករថយន្ត របស់ជនរងគ្រោះថ្មី រៀបរាប់ពីគម្រោងចាប់ជំរិត ហើយ អ្នកបើករថយន្ត ក៏បានប្រាប់មន្រ្តីអគ្គីសនី រូបនោះប្តឹងសមត្ថកិច្ច ដាក់កម្លាំងក្នុងផ្ទះ ត្រៀមចាំប្រមាណជាង១០នាក់ហើយឈានទៅបាញ់សម្លាប់ជនសង្ស័យសុទ្ធពាក់មុខ មានអាវុធវែងខ្លី៣ដើម រួមទាំងមានស្តុត ខ្សែ ផងដែរ៕