អភិបាលខេត្តកំពតបានលើក បញ្ជាក់ថាការបន្ធូរបន្ថយនិងលើកលែងទោសដល់ទណ្ឌិតត្រូវ ពិនិត្យឲ្យបានច្បាស់ស្អែកលើការបំពេញលក្ខខណ្ឌធំៗចំនួន២ ជាការចាំបាច់ដើម្បីឲ្យទណ្ឌិតក្លាយជាបុគ្គលល្អបានវិលទៅចូលរួមសមាហរណកម្មក្នុងសង្គមជាតិ និងគ្រួសារវិញ។
ដូចនេះកាលពីព្រឹកថ្ងៃទី ១៦ ខែកុម្ភៈឆ្នាំ២០២១នាសាលាខេត្តក្នុងកិច្ចប្រជុំគណៈកម្មការពិនិត្យនិងវាយតម្លៃកែប្រែរបស់ទណ្ឌិត ដើម្បីដាក់ស្នើសុំបន្ធូរបន្ថយទោសនិងលើកលែងទោស ក្នុងឱកាសបុណ្យពិសាខបូជា និងបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនៅឆ្នាំ២០២១ នេះ។ ឯកឧត្តមជាវ តាយអភិបាលនៃគណៈអភិបាលខេត្តបានបញ្ជាក់ថា ការងារពិនិត្យនិងវាយតម្លៃឥរិយាបថ
ទណ្ឌិត ដែលជាប់ក្នុងពន្ធនាគារ គឺជាការងារមួយចាំបាច់ផងដែរ ដើម្បីឲ្យទណ្ឌិតទទួល បាន ការ បន្ធូរបន្ថយ ទោស និង លើកលែង ទោស ដែលការងារនេះតែងតែ អនុវត្តធ្វើជា រៀងរាល់ ឆ្នាំ ដែលទណ្ឌិតបានខិតខំអប់រំកែប្រែឲ្យក្លាយខ្លួនជាបុគ្គលល្អវិញចូលរួបរួមសមាហរណកម្មក្នុងសង្គមជាតិនិងគ្រួសារ។
ឯកឧត្តមអភិបាលខេត្តក៏បានសង្កត់ធ្ងន់ថា ប៉ុន្តែទោះជាយ៉ាងណា ទណ្ឌិត ទាំងនោះត្រូវអនុវត្តទោស ក្នុងពន្ធនាគារ ឲ្យបាន ទៅតាមច្បាប់កំណត់ជា មុនសិនទើបអាចទទួលបាន ការ បន្ធូរបន្ថយ
ទោស និងលើកលែងទោសនោះបាន គឺទណ្ឌិតត្រូវបំពេញលក្ខខណ្ឌធំៗ ចំនួន ២ យ៉ាងសិនដូចជា ៖
-លក្ខខណ្ឌ ទី ១-ទាក់ទងនឹង កិរិយាមាយាទលក្ខខណ្ឌ ទី ២-ទាក់ទងនឹង ថិរវេលានៃ ទោសដែលទទួលបាន រួចហើយ ។
បញ្ជាក់ថា តាមរបាយការណ៍បញ្ជីឈ្មោះទណ្ឌិតដែលត្រូវដាក់ស្នើសុំគណៈកម្មការថ្នាក់ខេត្ត ពិនិត្យវាយតម្លៃ ក្នុងកិច្ចប្រជុំពេលនេះមានចំនួន៤០នាក់ មានស្រីចំនួន២នាក់។ ក្នុងនោះមានការស្នើក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរចំនួន២០នាក់មានបន្ធូរបន្ថយទោសកម្រិត៦ខែចំនួន១៤នាក់ បន្ធូរបន្ថយទោស៩ខែ០១នាក់ បន្ធូរបន្ថយទោស១២ខែ២នាក់និងការលើកលែងទោស៣នាក់។ រីឯការស្នើសុំក្នុងឱកាសបុណ្យពិសាខបូជាមានចំនួន២០នាក់មានស្រី២ នាក់ កម្រិតបន្ធូរបន្ថយទោស៦ខែ១៤នាក់ បន្ធូរបន្ថយទោស៩ខែ២នាក់បន្ធូរបន្ថយទោស១២ខែ ២នាក់និងលើកលែងទោស២នាក់។
ជាលទ្ធផលក្នុងចំណោមទណ្ឌិតទាំង៤០នាក់ នៃការស្នើសុំឱកាសបុណ្យជាតិទាំងពីរខាងលើ បានសម្រេច ការស្នើសុំបន្ធូរបន្ថយនិងលើកលែងទោសសរុបចំនួន២២នាក់មានស្រីចំនួន២នាក់ ក្នុងនោះមានការបន្ធូរបន្ថយ ៣ខែ ១៨នាក់ មានស្រី២នាក់ បន្ធូរបន្ថយ៦ខែ ២នាក់
បន្ធូរបន្ថយ៩ខែ១នាក់និងលើកលែងទោស ១នាក់ផងដែរ។រំលឹកផងដែរថា ឆ្នាំ២០២០ក្នុង
ឱកាសនៃពិធីបុណ្យជាតិទាំងពីរខាងលើនេះផងដែរ ទណ្ឌិត ដែលពន្ធនាគារខេត្តកំពត ដាក់ជូនគណៈកម្មការពិនិត្យវាយតម្លៃនិងកែប្រែរបស់ទណ្ឌិតខេត្ត មានចំនួន ៩៩នាក់ ។ជាលទ្ធផលគណៈកម្មការខេត្តបានពិនិត្យវាយតម្លៃបានចំនួន៥៣នាក់ ដើម្បីបញ្ជូនទៅថ្នាក់ជាតិ និងបានសម្រេចជាស្ថាពរពីថ្នាក់ជាតិតាមគោលការណ៍ច្បាប់កំណត់ មានចំនួន២៥នាក់។