បន្ទាយមានជ័យ ៖ ស្ត្រី ម្នាក់ជា មេខ្សល់ធ្លាប់នាំមនុស្ស ឆ្លងដែនដោយខុសច្បាប់ យ៉ាងសកម្មត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការ ជួញដូរមនុស្សនិង ការពារ អនីតិជនឃាត់ខ្លួន
កសាងសំណុំរឿង បញ្ជូនខ្លួនទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ នៅ ថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០២១ ដើម្បីចាត់ការតាមនីតិវិធី ច្បាប់ ។
លោក វរសេនីយ៍ឯក សែស វិបុល អធិការនគរបាលស្រុកអូរ ជ្រៅ បានឲ្ Pich News ដឹងថា ៖ ជនសង្ស័យ ឈ្មោះ ខន សុ ឃឿ ត ភេទស្រី អាយុ ៣៦ ឆ្នាំ នៅភូមិសិលា ខ្មែរ ឃុំ អូរ បីជាន់ ស្រុក អូរ ជ្រៅ ខេត្តបន្ទាយមានជ័យ ។ ជននេះត្រូវបានកម្លាំងនគរបាល វរ សេនា តូច ការពារព្រមដែនគោក លេខ ៩១១ ចុះល្បាតតាមបន្ទាត់ ព្រំដែន ហើយបានធ្វើការចាប់ឃាត់ខ្លួន នៅវេលា ម៉ោង ១៦ និង ០៤ នាទី ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២១ ចំណុចភូមិសាស្ត្រ ភូមិសិលា ខ្មែរ ឃុំ អូរ បីជាន់ ស្រុក អូរ ជ្រៅ ខណៈពេល កំពុង នាំមនុស្សឆ្លងដែនចេញពីប្រទេស ថៃចូលមក កម្ពុជា តាមច្រករបៀង ខុសច្បាប់គេច ពីការធ្វើ ចត្តាឡីស័ក ។
លោកបញ្ជាក់ថា ក្រោយការឃាត់ខ្លួនសមត្ថកិច្ចបានបញ្ជូន មេខ្យល់រូបនោះមកអធិការដ្ឋាន ដើម្បីសាកសួរ ដោយអនុវត្ត តាមបទបញ្ជារបស់ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និង មានការសម្របសម្រួលពី ឯកឧត្តម មាសច័ន្ទ ពិសិដ្ឋ ព្រះរាជអាជ្ញា អម សាលាដំបូងខេត្តបន្ទាយមានជ័យ ជនសង្ស័យត្រូវបានឃាត់ខ្លួន និងរៀបចំសំណុំរឿងតាម និតិ វិធី ច្បាប់ ។
លោក ឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានឲ្យ Pich News ដឹងថា ៖ នៅចំពោះមុខ សមត្ថកិច្ចជនសង្ស័យ បានសារភាពថា ខ្លួនបានលួចនាំ មនុស្សចេញ – ចូលឆ្លងដែនចំនួន ០៥ លើករួចមកហើយចាប់ពី ខែមករា ឆ្នាំ ២០២១ មក ខ្លួនបានជូនគេទៅធ្វើការដក ដំឡូង និងកាប់ អំពៅ ក្នុងរយៈពេល ០១ អាទិត្យ ឬ ១០ ថ្ងៃទើប វិល មកខ្មែរ វិញដោយយក គេក្នុង ០១ ឬ ០២ នាក់តម្លៃ ៣០០ បាត ។
លោកស្រី ឧត្តមសេនីយ៍ត្រី ឌី សុ ជាតិ ស្នងការ រង ទទួលផែនការ ងារ យ៉េន ឌ័រ និង ប្រឆាំងការជួញដូរ មនុស្សនិង ការពារ អនីតិជនបានបញ្ជាក់ ថា ៖ ដោយផ្អែកតាមចម្លើយសារភាពរបស់ ជនសង្ស័យបច្ចុប្បន្ន ជនសង្ស័យ ឈ្មោះ ខន សុ ឃឿត ត្រូវបានកម្លាំងជំនាញការិយាល័យ ប្រឆាំង ការជួញដូរមនុស្ស និងការពារ អនីតិជន រៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូង ខេត្តដើម្បី ចាត់ការតាមនីតិវិធីច្បាប់ ៕