អ្នកនាង ធន ស្រីនាងជា អ្នកតំណាងចែកចាយផលិតផលរបស់«គ្រួសារកក់ក្តៅ» ដែលធ្វើអោយជីវិតអ្នកនាងបានគាប់ប្រសើរជាងមុនក្រោយបានដាក់ទុន៣ឆ្នាំ រស់នៅជាមួយគ្រួសារកក់ក្តៅ។ អ្នកនាងមានកូនក្រុមច្រើននាក់ នៅពីក្រោយដោយបានថែមទាំងចេះក្បួន វិធីយ៉ាងជំនាញ ក្នុងការទាក់យកអតិថិជននៅលើ ទីផ្សារអនឡាញ។
អ្នកនាង ធន ស្រីនាង រស់នៅខេត្តស្វាយរៀង ដែលមុនចូលមក ចាប់ការងារជាមួយគ្រួសារកក់ក្តៅ អ្នកនាងគ្រាន់តែជាអ្នកលក់ប្រហិតចៀនតូចតាចនៅពីមុខផ្ទះប៉ុណ្ណោះ។ ក្រោយពីបានយល់ជ្រាបអំពីយុទ្ឋវិធីខ្លាំង ពីក្បួនជំនួញរបស់គ្រួសារកក់ក្តៅអ្នកនាងមានទុនដាក់ដំបូងតែជាង១ពាន់ដុល្លារប៉ុណ្ណោះ។ ក្រោយពីមានការតាំងចិត្តក៏បានរុញប្រែ អោយរំដួលស្វាយរៀងម្នាក់នេះ លេចមុខមាត់ថ្មីធូរធារសល់ផ្ទះ ដីលុយឡានស្ទើរមិនគួរអោយជឿសោះឡើយ។
អ្នកនាងស្រីនាងលើកឡើងថា រយៈពេល៣ឆ្នាំជាងជាមួយ គ្រួសារកក់ក្តៅ ធ្វើអោយអ្នកនាងផ្លាស់ប្តូរច្រើនរហូត១៨០ដឺក្រេឯណោះ។ ពីមុនគ្រាន់តែជាអ្នកលក់ប្រហិត១ថ្ងៃបាន១មុឺនទៅ ១មុឺន៥ពាន់រៀលប៉ុណ្ណឹង។ តែក្រោយពេលដាក់ទិសដៅជាមួយ គ្រួសារកក់ក្តៅ អាចសល់១ខែរាប់ពាន់អាចថា ១ខែបាន៧ពាន់ទៅ៨ពាន់ដុល្លារ។ អ្នកនាងបាននាំសមាជិក៧៥ នាក់មកធ្វើកិច្ចព្រងព្រៀង ជាមួយមួយថ្នាក់ដឹកនាំ យល់ថាយើងមានភាពច្បាស់លាស់រវាងគ្នា។ យើងនាំគ្នាឈានឆ្ពោះទៅមុខដល់ឆ្នាំ២០៣០ ជាមួយគ្រួសារកក់ក្តៅ។ នេះជាការមានទំនុកចិត្តគ្នា និងមានទស្សនវិស័យច្រើនឆ្នាំទៀត មិនអាចបញ្ចប់ត្រឹងនេះទេ។ ដោយសារយើងប្តូរច្រើនទាំងជីវភាពនៅក្នុងគ្រួសារ។