អតីតពិធីការិនី មាស សុវណ្ណរតនា បានបំបុកកាន់តែខ្លាំងឡើងហើយនូវ ការត្រៀមបង្ហាញខ្លួនជា តារាសម្តែងឡើងវិញដូចការសន្យា។ ក្រោយមនុស្សចូលទស្សនា វិដេអូខ្លីរឿង«មនុស្សនិងសំរាម» យ៉ាងផ្លូកទឹកផ្លូកដី ពេលនេះម្ចាស់ប្រេនគ្រឿង សំអាងNUNA រូបនេះចាប់ផ្តើមបង្កើតសាច់រឿង៥ទៀតដែលរំពឹងថាជោគជ័យបន្ត។
មាស សុវណ្ណរតនា បានប្រកាសហើយថា អ្នកនាង នឹងមិនបោះបង់ចោលជាដាច់ខាត នាជំនាញសម្តែងដែលធ្លាប់ឆ្លកាត់។ អ្នកនាងនឹង្សារភ្ជាប់តួនាទី ជាតារាសម្តែងឡើងវិញ ផ្តោតលើវិដេអូអប់រំ ក្រោមការចំណាយរបស់នាងជា ម្ចាស់ប្រេនផ្ទាល់។លើសពីនេះ អ្នកនាង ក៏មិនចោលមិត្តចាស់ធ្លាប់សម្តែងជាមួយគ្នា កាលពី១០ឆ្នាំមុនប៉ុន្មាននាក់ដែរ មកសម្តែងរួមគ្នា។ នេះជាការជួយគ្នាអោយ មានការងារធ្វើបន្តទៀត។
មាស សុវណ្ណរតនា បានផ្លាស់ប្តូរជីវិតស្ទើរតែ១៨០ដឺក្រេ ក្រោយពេលសហការរួមគ្នា ជាមួយក្រុមហ៊ុន ទ្រី ដាណា ខូអិនធីឌី។ អ្នកនាងធ្លាប់ជួបព្យុះភ្លៀងជាច្រើន មុនក្លាយជាម្ចាស់ប្រេនមួយនេះ។ អ្នកនាងបានតស៊ូ អត់ធ្មត់ច្រើនណាស់ ទាំងការម៉ាក់ងាយ។នៅទីបំផុត អ្នកនាងក្លាយជាជនឆ្នើមល់ផលិតផលអនឡាញ។ អ្នកណាៗក៏សរសើរហើយបើនិយាយពី ទ្រព្យសល់វិញឃើញថាមានភាពហូរហៀរច្រើន ក្រោមកម្លាំងញើសឈាម នឹងមិនភ្លេចសាងបុណ្យដល់ជនទន់ទាបដែរ។