អ្នកលក់អន ឡាញម្នាក់ទៀតហើយ ដែលនិយមលេងស្ទីល ថតរូបយេរៗស្អាតដូចតារាម៉ូដែល ហើយ ផ្អើលការចាប់អារម្មណ៍មិនធម្មតានៅលើបណ្តាញសង្គមហ្វេសបុក។ កញ្ញារូបនេះ មានមុខអាជីលក់ គ្រឿងផលិតផល សម្រស់ដ៍ឆ្នើមមួយរូប ក្នុងនាមជាតំណាងចែកចាយ។ កញ្ញាមាន វិធីរក្សាសម្រស់ហើយ ផូរផង់តែម្តងនៅពេលឃើញភាពតាក់តែងកាយស្អាតមិនចាញ់តារា។
កញ្ញាសៅ សុផានី ជាតារាលក់អន ឡាញពោរពេញដោយ ក្បួនវិធីល្អក្នុងការទាក់ចិត្តមហាជន។នេះដោយសារតែកញ្ញាមានភាពជឿជាក់លើទេពកោសល្យនិង ចេះចាំពីក្បួនវិជ្ជារៀនសូត្រពីរៀមច្បង។ គួបផ្សំពីផលិតផល មានគុណភាពហើយថែមទាំងទទួលស្គាល់ពីស្ថាប័នផងនោះរុញអោយ តារាស្រីស្រស់សោភាត្រដែតលើអនឡាញរូបនេះកាន់តែពេញនិយមហើយមានការទទួលស្គាល់លើហ្វេសប៊ុក។
បើនិយាយពីសម្រស់វិញ សៅ សុផានីមានសភាពស្រស់សោភា ដូចតារាសម្តែង។ ប្រសិនបើបានក្លាយជាតារាសម្តែងបន្ថែមទៀតនោះ ពិតជាមានឱកាសល្បីឈ្មោះទាំងជំនួញ និងអាជីពសិល្បៈ។ហ្វេនៗលើកឡើងថា ពិតជាសាកសមជាមួយផលិតផលមានគុណភាព ព្រោះអ្នកលក់ឡេបើមិនចេះតុបតែងអោយស្អាតនោះក៏មិនអាចឆក់យកបេះដូងអ្នកទិញបានដែរ។យ៉ាងណាមិញ កញ្ញា សៅ សុផានី នៅតែព្យាយាមតស៊ូជាមួយមុខរបរផ្ទាល់ខ្លួន ដោយប្រឹងប្រែងជាខ្លាំងរកគន្លឹះបំបែកទីផ្សារអោយកាន់តែទាក់ចិត្តអតិថិជនបន្តទៀត។