នាពេលកន្លងទៅនេះ មានរឿងរ៉ាវហែកហួរគ្នាពេញបណ្តាញសង្គម ដោយសារមានបញ្ហាមួយចំនួនស្តីពីស្នេហាផ្ទុះការវាយប្រហារចោទដាក់គ្នា។ជាពិសេសម្ចាស់អាក់ខោនមួយឈ្មោះថា «ជំទាវធំ» ចោលទៅលើបុរសនារី១គូដោយចោទលើភាគីនារីថាដណ្តើមប្តីគេ។ប្រការលើឡើងនេះធ្វើអោយកាន់តែមានការយល់ខុសទើបខាងភាគីខាងប្រុសចេញមុខតបទៅម្ចាស់អាក់ខោនជំទាវធំវិញ។
យ៉ាងណាសាច់រឿងត្រូវបាន គេទម្លាយខ្លះៗថារវាងភាគីអាក់ខោនចេស្តា និង ជំទាវធំគឺធ្លាប់មានទំនាក់ទំនងគ្នាប៉ុន្មានឆ្នាំដែរ។ពោលគឺជាគូសង្សារនឹងគ្នាមានស្នាមអនុស្សាវរីយ៍ផ្អែមល្ហែម និងជូរចត់ច្រើន។ក្រោយមកភាពរកាំរកូសបានកើតឡើងដោយសារមិនចុះសម្រុងគ្នា។ម្យ៉ាងរស់នៅឃើញតែការទើសទែង ទើបសម្រេចថាឈប់រួមរស់ជាមួយគ្នាដោយព្រមព្រៀងបែកដោយសន្តិវិធី។ក្រោយមកខាង ម្ចាស់អាក់ខោន«ជំទាវធំ» នូវតែតាមរករឿងជាប្រចាំទាំងខាងប្រុសធ្លាប់ ពន្យល់ហើយឈប់បង្ករឿងហេតុទៀតដោយចេះតែតាំងខ្លួនដូចប្រពន្ឋព្រោះមិនបានការចាស់ទុំដឹងឭនោះទេ។ លើសពីនេះស្ត្រីដដែលបានយករូបភាព អតីតគូស្នេហ៍ ដោយមាននារីថ្មីម្នាក់ជាម្ចាស់បេះដូងទៅបង្ហោះលើបណ្តាញព័ត៌មានហើយថែមទាំងនិយាយអោយគេអាណិតថា សុខចិត្តលះបង់ប្តីដោយអោយទៅនារីថ្មីដែលចង់បានប្តីគេ។ធាតុពិតមិនដូចអ្វីដែលបានលើកឡើងឡើយ។ជាពិសេសធ្វើអោយខូចឈ្មោះដល់ភាគីទី៣ស្ត្រីម្នាក់ដែលគេភ័នច្រឡំ។
ដោយមើលឃើញពី ទង្វើរបស់ម្ចាស់អាក់ខោនឈ្មោះ«ជំទាវតូច» ចេះតែរំខានហើយបំណងលាងកិត្តិយសមកវិញភ័នច្រឡំពីសំណាកមហាជនមួយចំនួនដែលយល់ខុស។ គណនីហ្វេសបុក Jess Sda បានបង្ហាញនូវលិខិតមួយដែលមានអាជ្ញាធរដឹងឭដោយលិខិតលើកឡើងថា «នេះជាពាក្យបណ្តឹងទប់ស្កាត់ដែលខ្ញុំបាទឈ្មោះ វ៉ាន់ នីចេស្តា ផ្ញើជូនលោកចៅសង្កាត់ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សុំប្តឹងពីឈ្មោះអាក់ខោនហ្វេសបុក ជំទាវធំ មានអាស័យដ្ឋាននៅផ្ទះលេខ២៣ ផ្លូវលេខ៥ បុរីពិភពថ្មី ភូមិសំបួរ សង្កាត់ដង្កោរ ខណ្ឌដង្កោរ រាជធានីភ្នំពេញ។ មូលហេតុគណនីយអាក់ខោនហ្វេសបុកខាងលើ បានជេរមកលើរូបខ្ញុំនិងបង្ហោះរូបខ្ញុំតាមប្រព័ន្ឋហ្វេសបុកព្រោះខ្ញុំបាទ និងឈ្មោះអាក់ខោនហ្វេសបុកជំទាវធំនេះឈប់មានទំនាក់ទំនងជាមួយ និងខ្ញុំហើយ។ ទើបខ្ញុំបាទ មកដាក់ពាក្យបណ្តឹងសុំអោយអាជ្ញាធរជួយដឹងឭ។ប្រសិនបើទៅថ្ងៃមុខអាក់ខោនឈ្មោះជំទាវធំនេះ បង្ហោះរូបខ្ញុំមូលបង្កាច់បង្ខូចឈ្មោះខ្ញុំតាមប្រព័ន្ឋហ្វេសបុកបន្តទៀត ខ្ញុំបាទសុំអោយម្ចាស់អាក់ខោនខាងលើត្រូវចេញមុខទទួលខុសត្រូវនៅចំពោះមុខច្បាប»។ លិខិតនេះបានចេញនៅថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០២០កន្លងទៅ។