បើ និយាយ ពី views ពិត ជា ត្រូវ ខ្មាស តន់ ចន្ទសីម៉ា ហើយ វា ពិត ជា មិន គួរ ឲ្យ ជឿ ដែល តារា ចម្រៀង វ័យក្មេង តន់ ចាន់សីម៉ា ប្រើ ពេល មិន ដល់ មួយ ឆ្នាំ វ៉ា ដាច់ គេ ទាំង អស់ ។ នេះ បើ តាម បង្ហាញ ឲ្យ ដឹង មុន នេះ បន្តិច លើ ផេក ផ្លូវ ការ របស់ ផលិតកម្ម Galaxy Navatra។
ភាព ប្រែប្រួល នៃ សិល្បៈ ក្នុង ទសវត្សរ៍ ថ្មី នេះ បាន បញ្ជាក់ ឲ្យ ឃើញ ថា ប្រជាប្រិយភាព ពិត របស់ តារា ចម្រៀង គឺ ស្ថិត នៅ លើ សមត្ថភាព ការ តស៊ូ ការ ព្យាយាម និង អត្តចរិត ល្អ នៅ ក្នុង ការងារ ។ ផ្អែក លើ ផេក ផ្លូវ ការ របស់ ផលិតកម្ម Galaxy Navatra អាច និយាយ បាន ថា តន់ ចន្ទសីម៉ា គឺ ជា កំពូល តារា ចម្រៀង ក្មេង ម្នាក់ ដែល មាន អ្នក ទស្សនា ច្រើន ជាង គេ នៅ កម្ពុជា នៅ ឆ្នាំ២០២០នេះ មាន រហូត ដល់ ទៅ 441លាន ដង ឯណោះ ។
បែប ណា ក្ដី អ្នក គាំទ្រ ក៏ ដូច ជា អ្នក សិល្បៈ ទាំង អស់ កំពុង តែ ចាំ មើល ថា តើ អាច មាន តារា ចម្រៀង ណា ដែល អាច ដណ្ដើម តំណែង តន់ ចន្ទសីម៉ា បាន ក្នុង ទសវត្សរ៍ ថ្មី នេះ ។
តន់ ចន្ទសីម៉ា ត្រូវ បាន គេ មើល ឃើញ ថា គឺ ជា តារា ចម្រៀង មិន ចេះ ប្រកាន់ ទោះ បី បទ ចម្រៀង នោះ ក្រុមហ៊ុន តម្រូវ ឲ្យ ច្រៀង ក្រោយ តារា ចម្រៀង ប្រុស ក៏ ដោយ ក្នុង នោះ បទ ចម្រៀង ទាំង អស់ សុទ្ធ តែ ទទួល បាន ការ គាំទ្រ យ៉ាង ខ្លាំង។
បច្ចុប្បន្ន នាង ស្ទើរ តែ គ្មាន ពេល សម្រាប់ ខ្លួន ឯង ដោយ តារា ចម្រៀង ស្រី ល្បី ឈ្មោះ រូប នេះ បាន ធ្វើ ការងារ ស្ទើរ តែ ទាំង ស្រុង ជា មួយ ផលិតកម្ម Galaxy Navatra វា ពិត ជា គួរឲ្យ ស្ងើចសរសើរ និង ការ ប្រឹងប្រែង តស៊ូ របស់ គាត់ ណាស់ ។
https://web.facebook.com/572550446139178/posts/3624918467569012/?d=n