តែ CHICHA San Chen ជាភេជ្ជៈថ្មីមួយដែលមានវត្តមាននៅក្នុងទីផ្សារកម្ពុជារយៈពេលទើបតែជិតមួយឆ្នាំប៉ុណ្ណោះ ប៉ុន្តែភេជ្ជៈថ្មីមួយនេះបានបើកសាខាថ្មីមួយទៀតហើយដែលមានទីតាំងនៅជាន់ទី១នៃផ្សារទំនើប Exchange Square បន្ទាប់ពីបានទទួលបានការគាំទ្រខ្លាំងពីសាខាទី១ដែលនៅទីតាំងអាគារផ្សារទំនើប ជីបម៉ុងបាក់ទូក។
បើតាម លោក William C.Huang នាយប្រតិបត្តិ ហាងតែ CHICHA San Chen ប្រចាំកម្ពុជាបានបញ្ជាក់ថា៖ ហាងតែ CHICHA San Chen មានប្រភពមកពីតៃវ៉ាន់ ហើយភេជ្ជៈមួយនេះទទួលបានពាន់រង្វាន់ជាតែឆ្ងាញ់ជាងជាលើពិភពលោកក្នុងឆ្នាំ២០១៩ ក្នុងនោះហាង CHICHA San Chen មានរហូតដល់ជាង២០០សាខានៅទូទាំងពិភពលោក ។ អ្វីដែលធ្វើអោយ CHICHA San Chen ល្បីល្បាយនៅលើពិភពលោកនោះគឺ ទី១ ៖ CHICHA San Chen ទទួលបានពាន់រង្វាន់ជាតែឆ្ងាញ់ជាគេលើពិភពលោក ទី២៖ CHICHA San Chen មានម៉ាស៊ីនផលិតភេជ្ជៈតែស្តង់ដាខ្ពស់ជាងគេដោយមានរស់ជាតិថ្មីស្រស់តាមបែបធម្មជាតិ និងទី៣៖ CHICHA San Chen ជាតែដែលមានប្រវត្តិនិងប្រពៃណីដាំដុះតែដ៏យូលង់នៅតៃវ៉ាន់។
ចំពោះទីតាំងនៅផ្សារទំនើប Exchange Square ដែលជាហាងថ្មីមួយទៀតរបស់ CHICHA San Chen លោកគិតថាជាទីតាំងល្អ និងជាឱកាសល្អព្រោះវាជាកន្លែងប្រមូលផ្ដុំទៅដល់ប្រជាជន ដែលមានសេដ្ឋកិច្ចគ្រួសារខ្ពស់ ក្នុងការចំណាយលើការទិញរបស់របរបចំណីអាហារពិសារ៕
លោក Peter Ang អ្នកគ្រប់គងហាងតែ CHICHA San Chen ប្រចាំកម្ពុជាបានបញ្ជាក់ថា៖ CHICHA San Chen ចំពោះទីផ្សារកម្មង់តាម app online និងការលក់ផ្ទាល់កំពុងតែជោគជ័យដូចគ្នាដោយសារតែយុទ្ធសាស្ត្រល្អនៃសេវាកម្មរបស់យើងព្រមទាំងតម្លៃសមរម្យ។
ដើម្បីអបអរសាខាថ្មីមួយនេះហាងតែ CHICHA San Chen សាខានៅផ្សារទំនើប Exchange Square បានប្រូម៉ូសិនពិសេសដោយទិញមួយថែមមួយរហូតដល់បំណាច់ខែតុលា ឆ្នាំ២០២០ខាងមុខនេះ។
អ្នកគ្រប់គងហាងតែ CHICHA San Chen ប្រចាំកម្ពុជាលោក Peter Ang សូមថ្លែងអំណរគុណដល់អតិថិជន ដែលតែងតែនិយមចូលចិត្តពិសាភេសជ្ជៈ CHICHA San Chen និងសូមអោយអតិថិជនទាំងអស់បន្តគាំទ្រភេសជ្ជៈមួយនេះបន្តទៀត ព្រោះភេសជ្ជៈមួយនេះនឹងនៅជិតអ្នកជានិច្ច។