• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
Saturday, June 7, 2025
  • Login
Pich News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
Pich News
No Result
View All Result
Home សន្តិសុខសង្គម

ផេកហ្វេសប៊ុកមួយចំនួននៅតែបន្តផ្សព្វផ្សាយលក់វត្ថុបុរាណនិង វត្ថុអនុស្សាវរីយ៍ដែលទាក់ទងការជួញដូរ សត្វព្រៃ បេីទោះបីក្រសួងបរិស្ថានធ្លាប់ចេញលិខិតជូនដំណឹងអោយបញ្ឍប់កាលពីពេលកន្លងទៅក៏ដោយ

by Pich News
13/10/2020
in សន្តិសុខសង្គម
0
ផេកហ្វេសប៊ុកមួយចំនួននៅតែបន្តផ្សព្វផ្សាយលក់វត្ថុបុរាណនិង វត្ថុអនុស្សាវរីយ៍ដែលទាក់ទងការជួញដូរ សត្វព្រៃ បេីទោះបីក្រសួងបរិស្ថានធ្លាប់ចេញលិខិតជូនដំណឹងអោយបញ្ឍប់កាលពីពេលកន្លងទៅក៏ដោយ
71
SHARES
338
VIEWS
Share on FacebookShare on Twitter

ភ្នំពេញ ៖ គេសង្កេតឃើញថាមានផេកជាច្រើននៅក្នុងបណ្តាញសង្គមនាពេលបច្ចុប្បន្នកំពុងឡាយផ្ទាល់ លក់វត្ថុអនុស្សាវរីយ៍ និង វត្ថុជាច្រេីនទៀតដែលពួកគេអះអាងថាជាវត្ថុស័ក្ដិសិទ្ធិបានមកពីភ្លុកឬក៏ចង្កូម ខ្នាយ សត្វព្រៃ ជាច្រេីនប្រភេទដែលប្រជាពលរដ្ឋខ្មែរយេីងជឿថាជាវត្ថុដែលជួយការពារអោយពួកគេចផុត ពីគ្រោះចង្រៃផ្សេងៗ។

ពាក់ព័ន្ធករណីខាងលើនេះកាលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩​ កន្លងទៅឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខា ធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងគូសបញ្ជាក់ថា «ក្រសួងបរិស្ថានបានចេញលិខិតជូនដំណឹងទៅម្ចាស់អាជីវកម្មដ្ឋានលក់វត្ថុអនុស្សាវរីយ៍ដែលសង្ស័យថាអាចមានការលក់ដូរគ្រឿងចម្លាក់ធ្វើពីភ្លុកដំរី និងកុយរមាស ឬធ្វើពាណិជ្ជកម្មក្នុងរូបភាពផ្សេងទៀតពាក់ព័ន្ធនឹងសត្វព្រៃត្រូវបញ្ឈប់ជាបន្ទាន់ ព្រោះខុសនឹងច្បាប់ព្រៃឈើត្រង់មាត្រា ៩៧ (ចំណុចទី១០) និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ត្រង់មាត្រា ៥៩ (ចំណុចទី៥)។ ប្រសិនបើម្ចាស់អាជីវកម្មដ្ឋាន មានលាក់ទុកឬលក់វត្ថុអនុស្សាវរីយ៍ធ្វើពីភ្លុកដំរី និងកុយរមាសនេះសូមប្រគល់ជូនដល់សមត្ថកិច្ច ហើយ បើប្រសិនបើសមត្ថកិច្ចរកឃើញនិងចាប់បាននឹងចាត់វិធានការចំពោះជនល្មើសតាមច្បាប់ជាចាំបាច់»។ ឯកឧត្តមបានបន្តថា ចំពោះវិធានការអនុវត្តច្បាប់ប្រឆាំងនឹងការជួញដូរវត្ថុអនុស្សាវរីយ៍ជាគ្រឿងចម្លាក់ពីភ្លុកដំរី និងកុយរមាស ឬធ្វើពាណិជ្ជកម្មក្នុងរូបភាពផ្សេងទៀតពាក់ព័ន្ធនឹងសត្វព្រៃដែលកំពុងកើតមាននៅលើទឹកដីកម្ពុជា។ ជាជំហានដំបូង ក្រសួងបរិស្ថានបានជូនដំណឹងរួចហើយដល់ម្ចាស់អាជីវកម្មដ្ឋានលក់វត្ថុអនុស្សាវរីយ៍ចំនួន ៣២កន្លែងនៅក្នុងខេត្តសៀមរាប និងខេត្តព្រះសីហនុថា ការធ្វើពាណិជ្ជកម្មគ្រប់រូបភាពលើភ្លុកដំរី និងកុយរមាសគឺជាអំពើខុសច្បាប់។ ជំហានបន្ទាប់ ក្រសួងបរិស្ថាននឹងជូនដំណឹងដល់ម្ចាស់អាជីវកម្មដ្ឋានពាក់ព័ន្ធនឹងការលក់វត្ថុអនុស្សាវរីយ៍ជាគ្រឿងចម្លាក់ពីភ្លុកដំរី និងកុយរមាសឬធ្វើពាណិជ្ជកម្មក្នុងរូបភាពផ្សេងទៀតពាក់ព័ន្ធសត្វព្រៃនៅក្នុងរាជធានីភ្នំពេញ និងនៅខេត្តមួយចំនួនទៀត។

ប្រភពដដែលបានបន្តថា ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានឱ្យដឹងថា ការជូនដំណឹងដល់ម្ចាស់អាជីវកម្ម ដ្ឋាន ពីការជួញដូរសត្វព្រៃខុសច្បាប់ទាំងអស់នេះ ធ្វើឡើងបន្ទាប់ពីរបាយការណ៍អង្កេតស្រាវ ជ្រាវយ៉ាងដិតដល់របស់កម្លាំងមានសមត្ថកិច្ចនាពេលថ្មីៗនេះ បានបង្ហាញថា ហាងលក់វត្ថុអនុស្សាវរីយ៍មួយចំនួនមានលក់គ្រឿងចម្លាក់ពីភ្លុកដំរី និងកុយរមាស ដែលច្បាប់ហាមឃាត់។ ការធ្វើពាណិជ្ជកម្មដូចជាការលក់ នាំចូល និងនាំចេញនូវទំនិញដូចបានបញ្ជាក់ជូនខាងលើ គឺជាបទល្មើសព្រហ្មទណ្ឌដោយអ្នកប្រព្រឹត្ត និងអ្នកជាប់ពាក់ព័ន្ធត្រូវផ្តន្ទាទោសជាប់ពន្ធនាគារ និងត្រូវបានចាត់ចូលជាឧក្រិដ្ឋកម្ម ដូចមានចែងនៅក្នុងច្បាប់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ ជាងនេះទៀត ការកើតមាននូវសកម្មភាពទាំងនេះនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា នឹងជះឥទ្ធិពលអវិជ្ជមានចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជារដ្ឋសមាជិកនៃអនុសញ្ញា ស្តីពីការធ្វើពាណិជ្ជកម្មអន្តរជាតិ លើប្រភេទសត្វព្រៃ និងរុក្ខជាតិកំពុងរងគ្រោះថ្នាក់ ក៏ដូចជាធ្វើឱ្យខូចកិត្តិស័ព្ទរបស់កម្ពុជាលើឆាកអន្តរជាតិ។សកម្មភាពទាំងនេះត្រូវប្រឈមនឹងការអនុវត្តច្បាប់ដ៏តឹងរឹងបំផុត។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ការចេញលិខិតជូនដំណឹងនេះដើម្បីណែនាំដល់ម្ចាស់អាជីវកម្មទាំងឡាយ ឱ្យបញ្ឈប់ជាបន្ទាន់នូវការជួញដូរសត្វព្រៃខុសច្បាប់នេះ និងការពង្រឹងបន្ថែមនូវការអនុវត្តច្បាប់ប្រឆាំងនឹងបទល្មើសដើម្បីលុបបំបាត់ការជួញដូរសត្វព្រៃគ្រប់រូបភាពទាំងអស់ ទាំងកន្លែងកែច្នៃ និងកន្លែងលក់។

ឯកឧត្តមបានថ្លែងថា កម្ពុជាក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិ គឺត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការជាលក្ខណៈអន្តរជាតិជាមួយប្រទេសទាំងអស់ ក្នុងការអភិរក្សធន ធានធម្មជាតិ និងទប់ស្កាត់ ក៏ដូចជាប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់។ កម្ពុជាបាន និងកំពុងចូលរួមយ៉ាងសកម្មក្នុងការការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់ ហើយកម្ពុជាក៏បានសហការក្នុងនាម ជាដៃគូអន្តរជាតិនានាក្នុងការទប់ស្កាត់ បង្ការ និងបង្ក្រាបការជួញដូរសត្វព្រៃខុសច្បាប់ផងដែរនៅលើពិភពលោក។ ឯកឧត្តម បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាមានការតាំងចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់ ។ គ្រប់ភាគីពាក់ព័ន្ធត្រូវធ្វើការងាររួមគ្នាដើម្បីលុបបំបាត់ការជួញដូរខុសច្បាប់នេះ។ កម្ពុជាបានរៀបចំយន្តការ ក៏ដូចជាមានច្បាប់ និងអនុវត្តន៍ជាប្រចាំដើម្បីបង្ការ ទប់ស្កាត់ និងប្រឆាំងការជួញដូចសត្វព្រៃ ខុសច្បាប់នេះ ហើយបានបង្ក្រាបលើបទល្មើសជាច្រើន ព្រមទាំងបានរំដោះសត្វព្រៃជាច្រើនចេញពីក្រញាំដៃនៃក្រុមជនល្មើស ព្រមទាំងបានចាប់ខ្លួន បញ្ជូនសំណុំរឿងទៅតុលាការផ្តន្ទាទោសតាមច្បាប់ ក៏ដូចជាការផាកពិន័យជាប្រាក់ជាដើម។

កម្ពុជាក៏បានបង្ហាញពីការតាំងចិត្តខ្ពស់ក្នុងការចូលរួមប្រយុទ្ធប្រឆាំង នឹងការជួញដូរសត្វព្រៃខុសច្បាប់ ហើយនាពេលថ្មីៗនេះ តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាដោយបានចេញវិធានការរឹតបន្តឹងការងារទប់ស្កាត់ និងបង្ក្រាបការនាំចូល ការនាំចេញ និងការឆ្លងកាត់នូវភ្លុកដំរី កុយរមាស គ្រឿងចម្លាក់កែច្នៃពីភ្លុកដំរី និងកុយរមាសខុសច្បាប់ សត្វនិងរុក្ខជាតិងាយរងគ្រោះ និងបំបែករបស់វាដទៃទៀតដែលច្បាប់ហាមឃាត់ឱ្យកាន់តែមានប្រសិទ្ធភាព ដោយដាក់ចុះនូវវិធានការចំនួន ៦ចំណុច រួមមានដូចជា ការពង្រឹងការសិក្សា វិភាគ វាយតម្លៃព័ត៌មាន ដែលមាននៅលើនិវេទន៍បណ្ណ អញ្ញត្តិបណ្ណ វិក្កយបត្រ ឬបញ្ជីវេចខ្ចប់ដើម្បីកំណត់មុខសញ្ញានៃការនាំចូល ការនាំចេញ និងការឆ្លងកាត់ខុសច្បាប់នូវទំនិញហាមឃាត់ដូចជាភ្លុកដំរី កុយរមាស គ្រឿងចម្លាក់កែច្នៃពីភ្លុកដំរី និងកុយរមាសខុសច្បាប់។ នេះជាបទល្មើសដែលត្រូវជាកម្មវត្ថុនៃចំណាត់ការផ្លូវតុលាការ។

សូមបញ្ជាក់ថា កន្លងមកអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានចាប់ឃាត់ភ្លុកដំរី កុយរមាស និងគ្រឿងចម្លាក់ពីភ្លុកដំរី កុយរមាស ដែលលួចនាំចូលក្នុងប្រទេសកម្ពុជា និងលួចនាំចេញទៅក្រៅប្រទេសជាច្រើនករណី។ យោងតាមតួលេខដែលទទួលបាន ចាប់ពីឆ្នាំ២០១៦ រហូតមកទល់នឹងចុងឆ្នាំ២០១៨ ភ្លុកដំរី និងកុយរមាសជាច្រើនពាន់ដុំមានទម្ងន់សរុបប្រមាណជាង ៥ តោន ត្រូវបានអាជ្ញាធរកម្ពុជាបង្ក្រាប។ ក្រៅពីនោះក៏មានស្រកាពង្រូល និងឆ្អឹងសត្វព្រៃផ្សេងៗទៀតដែលត្រូវបានអាជ្ញាធរបង្ក្រាបបានផងដែរ។ ប្រទេសមួយចំនួនបានស្នើសុំឱ្យមានការដុតបំផ្លាញចោលនូវវត្ថុដ៏មានតម្លៃទាំងនេះ ប៉ុន្តែកាលពីខែកុម្ភៈ ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យសមត្ថកិច្ចត្រូវរក្សាទុកនូវភ្លុកដំរី កុយរមាស និងសំណាកសត្វកម្រដទៃទៀត ដែលកម្លាំងសមត្ថកិច្ចកម្ពុជា បង្ក្រាបបាន រក្សាទុកដើម្បីដាក់តាំងពិព័រណ៍ សម្រាប់សាធារណជនទស្សនា និងសម្រាប់បម្រើឱ្យការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រផងដែរ។ ព្រោះនេះគឺជារបស់កម្រហើយវាជារបស់ដែលវាជិតដាច់ពូជទៀតផង។ បច្ចុប្បន្ន ភ្លុកដំរី និងកុយរមាស រួមនឹងសំណាកសត្វកម្រផ្សេងទៀតត្រូវបានរក្សាទុកនៅកន្លែងដ៏មានសុវត្ថិភាពបំផុត៕

Previous Post

ហាងតែ CHICHA San Chen បើកសាខាថ្មីមួយទៀតនៅផ្សារទំនើប Exchange Square ជាមួយនិងការទិញមួយថែមមួយរយះពេល១ខែពេញ

Next Post

មិនបង្អង់យូរ! ព្រះអង្គ មុនីរ៉េតបរិច្ចាកទឹកប្រាក់៥៥៩ ដុល្លារដល់ រដ្ឋាភិបាលដើម្បីចូលរួមជួយអ្នករងគ្រោះទឹកជំនន់

Related Posts

សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី ១១៤ ក្រោមប្រធានបទ សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
សន្តិសុខសង្គម

សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី ១១៤ ក្រោមប្រធានបទ សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

04/03/2025
211
ឯកឧត្តម សៅ សុខា អញ្ជើញជាអធិបតីនៅក្នុងពិធីក្រុងពាលីមហាចេតិយតម្លៃ១៧០.០០០ដុល្លារសហរដ្ឋអាមេរិកនៅឃុំស្វាយរំពារស្រុកស្វាយទាបខេត្តស្វាយរៀង
សន្តិសុខសង្គម

ឯកឧត្តម សៅ សុខា អញ្ជើញជាអធិបតីនៅក្នុងពិធីក្រុងពាលីមហាចេតិយតម្លៃ១៧០.០០០ដុល្លារសហរដ្ឋអាមេរិកនៅឃុំស្វាយរំពារស្រុកស្វាយទាបខេត្តស្វាយរៀង

26/02/2025
233
តុលាការ សហព័ន្ធ នៃប្រទេសអូស្ត្រាលី បានចេញសេចក្តីសម្រេចដោយផ្តល់បានយុត្តិធម៌ និងភាពស្អាតស្អំ ជូន អ្នកឧកញ៉ា ហ៊ុន តូ
សន្តិសុខសង្គម

តុលាការ សហព័ន្ធ នៃប្រទេសអូស្ត្រាលី បានចេញសេចក្តីសម្រេចដោយផ្តល់បានយុត្តិធម៌ និងភាពស្អាតស្អំ ជូន អ្នកឧកញ៉ា ហ៊ុន តូ

16/07/2024
897
ពលរដ្ឋជាច្រើនគ្រួសារ នៅតែបង្ហាញការតស៊ូដើម្បីទាមទារដីរួមរបស់ពួកគាត់ពីកណ្ដាប់ដៃចៅហ្វាយស្រុកស្ទោង និងមេឃុំបន្ទាយស្ទោង ខណៈរឿងនេះកំពុងមានការប្ដឹងផ្ដល់គ្នាទៅដល់តុលាការផងដែរ
សន្តិសុខសង្គម

ពលរដ្ឋជាច្រើនគ្រួសារ នៅតែបង្ហាញការតស៊ូដើម្បីទាមទារដីរួមរបស់ពួកគាត់ពីកណ្ដាប់ដៃចៅហ្វាយស្រុកស្ទោង និងមេឃុំបន្ទាយស្ទោង ខណៈរឿងនេះកំពុងមានការប្ដឹងផ្ដល់គ្នាទៅដល់តុលាការផងដែរ

21/05/2024
1k
ប្រជាពលរដ្ឋ នៅតាមដងផ្លូវជាតិលេខ៥៥ ចំណុចក្បែរតំបន់ផ្លូវអន្ទង់អាំង ជើងភ្នំ១៥០០ នៅតែទទូចសំណូមពរ ដល់សម្ដេចពុកសម្ដេចម៉ែ សម្ដេចធិបតី មេត្តាជួយឲ្យពួកគាត់ បានរស់នៅបន្តនៅទីតាំងដដែលផង
សន្តិសុខសង្គម

ប្រជាពលរដ្ឋ នៅតាមដងផ្លូវជាតិលេខ៥៥ ចំណុចក្បែរតំបន់ផ្លូវអន្ទង់អាំង ជើងភ្នំ១៥០០ នៅតែទទូចសំណូមពរ ដល់សម្ដេចពុកសម្ដេចម៉ែ សម្ដេចធិបតី មេត្តាជួយឲ្យពួកគាត់ បានរស់នៅបន្តនៅទីតាំងដដែលផង

09/05/2024
1.1k
ពិតជាពិបាកស្តាប់មែនទែន ខណៈដែលមហាជនមើលឃើញពិកាយវិការនិងពាក្យសម្តីបែបអសុរសរបស់ស្រ្តីពីរនាក់ដែលម្នាក់ជាអ្នកលក់ឡេ និងម្នាក់ទៀតជាអ្នកលក់ត្រីងៀតតាមអនឡាញឡាយជេរអតិថិជនរបស់ខ្លួន ដែលទិញផលិតផលយកទៅប្រើប្រាស់មិនកើត
សន្តិសុខសង្គម

ពិតជាពិបាកស្តាប់មែនទែន ខណៈដែលមហាជនមើលឃើញពិកាយវិការនិងពាក្យសម្តីបែបអសុរសរបស់ស្រ្តីពីរនាក់ដែលម្នាក់ជាអ្នកលក់ឡេ និងម្នាក់ទៀតជាអ្នកលក់ត្រីងៀតតាមអនឡាញឡាយជេរអតិថិជនរបស់ខ្លួន ដែលទិញផលិតផលយកទៅប្រើប្រាស់មិនកើត

26/09/2023
1.4k
Next Post
មិនបង្អង់យូរ! ព្រះអង្គ មុនីរ៉េតបរិច្ចាកទឹកប្រាក់៥៥៩ ដុល្លារដល់ រដ្ឋាភិបាលដើម្បីចូលរួមជួយអ្នករងគ្រោះទឹកជំនន់

មិនបង្អង់យូរ! ព្រះអង្គ មុនីរ៉េតបរិច្ចាកទឹកប្រាក់៥៥៩ ដុល្លារដល់ រដ្ឋាភិបាលដើម្បីចូលរួមជួយអ្នករងគ្រោះទឹកជំនន់

Archives

  • April 2025
  • March 2025
  • February 2025
  • January 2025
  • July 2024
  • May 2024
  • April 2024
  • December 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • March 2023
  • February 2023
  • December 2022
  • November 2022
  • October 2022
  • August 2022
  • June 2022
  • May 2022
  • April 2022
  • March 2022
  • February 2022
  • January 2022
  • December 2021
  • November 2021
  • October 2021
  • September 2021
  • August 2021
  • July 2021
  • June 2021
  • May 2021
  • April 2021
  • March 2021
  • February 2021
  • January 2021
  • December 2020
  • November 2020
  • October 2020
  • September 2020
  • August 2020
  • July 2020
  • June 2020

Categories

  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សិល្បៈកំសាន្ត
  • សន្តិសុខសង្គម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានកីឡា
  • បច្ចេកវិទ្យា
  • សុខភាព​​ និងសម្រស់
  • ព័ត៌មានសេដ្ឋកិច្ច

Meta

  • Log in
  • Entries feed
  • Comments feed
  • WordPress.org

Recent Posts

  • ក្មួយៗដែលកំពុងស្នាក់នៅមណ្ឌលកុមារកំព្រាខេត្តស្វាយរៀងទទួលបានការឧបត្ថម្ភពីឯកឧត្តមអភិបាលខេត្ត
  • ពិធីសម្ពោធសមិទ្ធផលនានា ក្នុងសាលា បុណ្យផ្កាសាមគ្គី និងសង្ក្រាន្តឆ្នាំថ្មី នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត
  • សម្តេចម៉ែន សំអន អញ្ជើញជាអធិបតីនៅក្នុងពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ របស់រដ្ឋបាលខេត្តស្វាយរៀង
  • សិស្សទទួលបានជ័យលាភីនិទ្ទេសA ក្នុងសាលាបឋមសិក្សាព្រះសីហនុក្រុងស្វាយរៀងចំនួន៥៩១នាក់ទទួលបានរង្វាន់ពីលោកអភិបាលរងក្រុងនិងលោកស្រីប្រធានគណ:កម្មការទ្រទ្រង់សាលា
  • សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី ១១៤ ក្រោមប្រធានបទ សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖
info@pichnews.com

081 31 3333

អាស័យដ្ឋាន៖  រាជធានីភ្នំពេញ

Copyright © 2020 Pich News , All right reserved.

មាតិកា

  • ព័ត៌មានជាតិ (914)
  • ព័ត៌មានអន្តរជាតិ (769)
  • សិល្បៈកំសាន្ត (677)
  • សន្តិសុខសង្គម (2,100)
  • ព័ត៌មានទាន់ហេតុការណ៍ (935)
  • ព័ត៌មានកីឡា (119)
  • បច្ចេកវិទ្យា (31)
  • សុខភាព​​ និងសម្រស់ (10)
  • ព័ត៌មានសេដ្ឋកិច្ច (361)
Facebook Pagelike Widget
Facebook Pagelike Widget
  • ទំព័រដើម
  • អំពីយើង
  • ទំនាក់ទំនង
  • ឯកជនភាព

© 2020 pichnews.com

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា

© 2020 pichnews.com

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

This ad will be closed in 5 seconds.