សាមគ្គីមានជ័យ៖ នៅព្រឹកថ្ងៃអង្គារ ១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ លោក ឈួន ចាន់ណា អភិបាលរងស្រុកសាមគ្គីមានជ័យ ឣញ្ជើញក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី “សុខភាពបន្តពូជ សិទ្ធិបន្តពូជ និងយេនឌ័រ” ជូនដល់អ្នកផ្ទុកមេរោគអេដស៍ ចំនួន ០៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ដែលរៀបចំ និងឧបត្ថម្ភដោយគម្រោងឆ្លើយតបសុខភាពសហគមន៍ នៃអង្គការកម្ពុជាដើម្បីសុខភាព និងការអប់រំសហគមន៍(ឆេក)។
គោលបំណងក្នុងកិច្ចប្រជុំដើម្បី៖
• បង្កើនចំណេះដឹងដល់អ្នកផ្ទុកមេរោគអេដស៍អំពីសុខភាពបន្តពូជ សិទ្ធបន្តពូជ និងយេនឌ័រ។
• បង្កើនចំណេះដឹងដល់អ្នកផ្ទុកមេរោគអេដស៍អំពីកាមរោគ មេរោគអេដស៍ ជំងឺអេដស៍។
• បង្កើនចំណេះដឹងដល់អ្នកផ្ទុកមេរោគអេដស៍អំពីការធ្វើផែនការគ្រួសារ។
• បង្កើនចំណេះដឹងដល់អ្នកផ្ទុកមេរោគអេដស៍អំពីយេនឌ័រក្នុងសុខភាពបន្តពូជសុខភាពផ្លូវភេទ និងការអភិវឌ្ឍ ។
សមាសភាពចូលរួមពីលោកស្រី ហែម សោភា អ្នកសម្របសម្រួលគម្រោង និងលោក សាយ ប៊ុនថេង ជាមន្ត្រីមូលដ្ឋានសម្របសម្រួលគម្រោង ដោយមានសិក្ខាកាមជាអ្នកផ្ទុកមេរោគអេដស៍ចំនួន ២៥ នាក់ មកពីឃុំទាំង ៩ ក្នុងស្រុកសាមគ្គីមានជ័យ ដោយផ្តោតទៅលើចំណុចសំខាន់ៗរួមមាន÷ សុខភាពបន្តពូជ Repro ductive Health , សិទ្ធសុខភាពបន្តពូជ Reproductive Rights , និយមន័យនៃពាក្យភេទ និងយេនឌ័រ ភាពខុសគ្នារវាងភេទ និងយេនឌ័រ តួនាទីយេនឌ័រ សមភាពយេនឌ័រ និង សបធម៌យេនឌ័រ Gender Sensitivity និងចំណេះដឹងផ្សេងៗ ជាពិសេសវេទិកាសំណួរ និងចម្លើយ។
សូមបញ្ញ្ជាក់ថា អង្គការកម្ពុជាដើម្បីសុខភាព និងការអប់រំសហគមន៍ (ឆេក) ជាអង្គការក្នុងស្រុកក្រៅរដ្ឋាភិបាល ដែលអនុវត្តការងារផ្តោតការងារទៅលើការអប់រំមេរោគអេដស៍ និងអ្នកជំងឺអេដស៍ ដល់ក្រុមគោលដៅជាយុវវ័យ និងទប់ស្កាត់អំពើហឹង្សាទៅលើស្ត្រី និងកុមារី ព្រមទាំងចូលរួមចំណែកក្នុងការលើកកម្ពស់ការប្រើប្រាស់ថ្នាំឲ្យបានសមស្របរបស់
អ្នកជំងឺតាមតំបន់គោលដៅ ៕