បន្ទាយមានជ័យ៖ភូមិ២ក្នុងសង្កាត់ប៉ោយប៉ែតកំពុងមានបញ្ហាកើតជម្ងឺចម្លែកម្យ៉ាងមាន
ក្មេងចាស់ប្រុសស្រីបានធ្លាក់ខ្លួនឈឺនិងឡើងកម្តៅខុសធម្មតាខ្លះរហូតប្រកាច់ក្នុងភូមិក្បាលកោះនិងភូមិប៉ោយប៉ែតសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។បើតាមការអះអាងរបស់បងស្រីម្នាក់បាននិយាយថាប៉ុន្មានថ្ងៃនេះមានក្មេងចាស់ប្រុសស្រីក្នុងភូមិទាំង២នេះបានធ្លាក់ខ្លួនឈឺខ្លះបញ្ជូនទៅមន្ទីរពេទ្យរដ្ឋនិងភាគច្រើនទៅគ្លីនិកឯកជនគ្រប់គ្នាមិនដឹងថាកើតជំងឺអ្វីនោះទេប៉ុន្តែប្រាប់ពីមូលហេតុថាដំបូងឡើយមានអាការៈទន់ដៃទន់ជើងបន្ទាប់មកក្តៅសន្ធំហើយឡើងកន្ទួលលើដងខ្លួនឬសាច់មានពណ៏ក្រហមហើយពេលទៅដល់គ្លីនិកឯកជនក៏បានពិនិត្យកំដៅខ្លះឡើងដល់៤០អង្សាសេមិនតែប៉ុណ្ណោះគ្រួសាខ្លះអះអាងថាកូនចៅពួកគាត់ប្រកាច់ដោយសារឡើងកម្តៅខ្លាំងពេកក៏មានដែរ។
ចំណែកអាជ្ញាធរនិងក្រុមគ្រូពេទ្យកំពុងដុតដៃជើងចុះទៅដល់ភូមិកើតហេតុធ្វើការសាកសួរនិងធ្វើការជួយសង្គ្រោះអ្នកភូមិភ្លាមៗចំណែកឯអ្នកឡើងកម្តៅខ្លាំងត្រូវក្រុមគ្រូពេទ្យដឹកតាមរថយន្តសង្គ្រោះទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការព្យាបាលនិងតាមដានថាតើអ្នកជម្ងឺកើតរោគអ្វីឲ្យពិតប្រាកដ។
លោកវេជ្ជបណ្ឌិតខេពិសិដ្ឋប្រធានមណ្ឌលសុខភាពប៉ោយប៉ែត១ដែលចុះផ្ទាល់ដល់ចំណុចកើតហេតុមិនបានប្រាប់លម្អិតពីអការៈរោគឬអ្នកជំងឺមានប៉ុន្មាននាក់នោះឡើយដោយនិយាយថាលោកមិនសូវច្បាស់ការនោះទេ។
ដោយឡែកមន្ត្រីការិយាល័យស្រុកប្រត្តិបត្តក្រុងប៉ោយប៉ែតលោកវិជ្ជបណ្ឌិតសឹង្ហសុភាពបានប្រាប់តាមទូរស័ព្ទថាលោកមិនបានដឹងពីចំនួនអ្នកជំងឺបញ្ជូនពីភូមិទាំង២ខាងលើទៅកាន់មន្ទីរពេទ្យនោះទេព្រោះលោកទើបចុះដល់កន្លែងកើតហេតុថ្ងៃនេះ។លោកថាអ្នកជំងឺបញ្ជូនទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតនៅថ្ងៃទី២០កក្កដាឆ្នាំ២០២០នេះគឺមានចំនួន៤នាក់ហើយប្រុស២ស្រី២តែ៣នាក់ទៀតមានសញ្ញាសង្ស័យត្រូវតាមដានបន្តដោយឡែកម្នាក់គ្រាន់តែគ្រុនធម្មតា។ចំណែកមន្ត្រីក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែតបានប្រាប់ថាអ្នកជំងឺដែលបញ្ជូនទៅមន្ទីរពេទ្យកាលពីថ្ងៃទី១៩កក្កដាឆ្នាំ២០២០នេះមានចំនួន៧នាក់ហើយមានស្រីនាក់ចំនួន៤នាក់ភាគច្រើនជាកុមារលោកវេជលោកវេជ្ជបណ្ឌិតបាននិយាយថានៅមិនទាន់ដឹងអំពីមូលហេតុអ្វីនោះទេដោយបញ្ជាក់ថាត្រូវពិនិត្យតាមដានមើលឈាមឬតាមដានអការៈរោគអ្នកជម្ងឺបន្តទៀតសិន។