ព្រះសីហនុ៖ លោកវរសេនីយ៍ឯក តី វិសាល អធិការនគរបាលក្រុងព្រះសីហនុ បានឲដឹងជា បឋមថា កាលពីយប់ថ្ងៃទី១៦ កក្តដា ២០២០ លោកបានដឹកនាំកំលាំងឆ្មក់បង្ក្រាបទីតាំងលួចលាក់បង្កប់
សេវាបំរើផ្លូវភេទជនបរទេស មួយកន្លែងនៅចំណុចភ្នំខៀវ ស្ថិតក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ។
ប្រតិបត្តិការបង្ក្រាបនេះ លោក តី វិសាល បានបញ្ជាក់ទៀតថា ការចុះបង្ក្រាបនេះក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត នឹងដោយមានការសម្របសម្រួលផ្លូវច្បាប់ពី
លោក លឹម ប៊ុនហេង ព្រះរាជអជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ ។
ប្រតិបត្តិការនេះចូលរួមពីកម្លាំងនគរបាលជំនាញប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ស្នងការដ្ឋាននគរបាលខេត្តនិងនគរបាលមូលដ្ឋាន ក្នុងនោះឃាត់ខ្លួនមនុស្សប្រុស ស្រីជាង៣០នាក់
ជាជនបរទេសមានទាំងជនជាតិចិន ជនជាតិវៀតណាមនិងជនជាតិរុស្សីជាដើម ត្រូវបានឃាត់ខ្លួននាំយកសាកសួរនិងចាត់ការបន្តតាមនិតិវិធី។ហើយទីតាំងអាជីវកម្មជួញដូរផ្លូវភេទនេះក៏ត្រូវបានសមត្ថកិច្ចបញ្ជាឱ្យបិទផងដែរ៕