ភ្នំពេញ៖នៅព្រឹក ថ្ងៃសុក្រ ១២ រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន នាយ មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទនៃក្រសួ ងការពារជាតិតំណាងឲ្យសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ពានរង្វាន់ជូនវិរៈកីឡាការិនី កែ ឡេង ម្ចាស់មេដាយមាសប៉េតង់ពិភពលោក ៤ជំនាន់ វិញ្ញាសារវាយយកពិន្ទុ ។
លោក តែម ម៉ឺន បានប្រគល់ចំណារផ្ទាល់របស់សម្ដេចពិជ័យសេនា ជូនចំពោះ វិរៈកីឡាការិនី កែ ឡេង ឬអតីតកីឡការិនីម្ចាស់មេដាយមាសពិភពលោក៤ជំនាន់ គឺជាកីឡាការិនីប៉េតង់មួយរូបរបស់ក្រសួងការពារជាតិដែលបានដណ្តើមមេដាយជាច្រើនគ្រឿងជូនអង្គភាពកីឡាក្រសួងការពារជាតិទាំងកម្រិតជាតិ និងអន្តរជាតិ ហើយអ្វីដែលធ្វើឲ្យលោកស្រីទទួលបានកិត្តិយស និងមានប្រជាប្រិយកាន់តែខ្លាំងនេះ គឺលោកស្រីបានរក្សាតំណែងជាម្ចាស់ជើងឯក៤សម័យកាល។
បន្ទាប់ពីវិរៈកីឡាការិនី កែ ឡេងចូលនិវត្តន៍ពីកីឡាការិនីប៉េតង់ លោកស្រីក៏មានតួនាទីជានាយករងនិងជាគ្រូបង្វឹកក្រុមកីឡាប៉េតង់ក្រសួងការពារជាតិដោយបានដឹកនាំកីឡាករ-កីឡារិនីប៉េតង់ឈ្នះមេដាយជាច្រើនទៀតកម្រិតជាតិ៕