កំពង់ឆ្នាំង៖ព្រឹកថ្ងៃពុធ១១កើតខែអាសាឍឆ្នាំជូតឯកស័កព.ស.២៥៦៤ត្រូវនឹងថ្ងៃទី០១ខែកក្កដាឆ្នាំ២០២០នេះនៅសាលប្រជុំ(គ)សាលាខេត្តកំពង់ឆ្នាំងមានរៀបចំកិច្ចប្រជុំគណៈកម្មការដឹកនាំការងារកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការខេត្តក្រោមអធិបតីភាពលោកស្រ៊នសំឫទ្ធីអភិបាលរងខេត្តនិងជាអនុប្រធានប្រចាំការគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការខេត្ត។
ដោយមានការចូលរួមពីលោកអ៊ុនសុផលនាយករដ្ឋបាលសាលាខេត្តលោកលោកស្រីប្រធានអនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធអភិបាលរងអភិបាលរងក្រុងស្រុកជាសមាជិកសមាជិកាគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការខេត្ត។
កិច្ចប្រជុំនេះមានគោលបំណងដើម្បី៖
១.ផ្សព្វផ្សាយសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តនិងអនុម័តប្រតិទិនប្រជុំប្រចាំខែក្នុងឆ្នាំ២០២០។
២.បង្ហាញពីបច្ចុប្បន្នភាពនិងពិភាក្សាលើការងារកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការខេត្តនិងលើកទិសដៅសំខាន់ៗសម្រាប់អនុវត្តបន្ត។
លោកស្រ៊នសំឫទ្ធីអភិបាលរងខេត្តបានមានប្រសាសន៍ថា៖កិច្ចប្រជុំគណៈកម្មការដឹកនាំការងារកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការនេះបង្ហាញឱ្យឃើញថាជាការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំខេត្តក្រុងស្រុកក្នុងការពិនិត្យជាទៀងទាត់និងជម្រុញឱ្យស្ថាប័នអនុវត្តគោលនយោបាយវិជ្ឈការនិងវិសមជ្ឈការបានចូលរួមគ្រប់សកម្មភាពដើម្បីធ្វើការឆ្លុះបញ្ចាំងពីការអនុវត្តសកម្មភាពនានា។
ទន្ទឹមគ្នានោះដែរលោកអភិបាលរងខេត្តបានជម្រុញឱ្យភាគីពាក់ព័ន្ធទាំងអស់ចូលរួមជាមួយគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការដើម្បីលើកកំពស់ការងារទ់្រង់នេះឱ្យមានតម្លាភាពគុណភាពបរិមាណនិងប្រសិទ្ធភាពខ្ពស់៕
0