ជនសង្ស័យមួយក្រុម មានគ្នាជាច្រើននាក់ បានធ្វើសកម្មភាពបាញ់ឡើងលើ ចំនួន០៧គ្រាប់ បង្កអោយមានការភ្ញាក់ផ្អើលជាខ្លាំង
ភ្នំពេញ ៖ កាលពីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នៅចំណុចច្រកចុះវត្តសន្សំកុសល ស្ថិតក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។នៅមុនកើតហេតុ ជនសង្ស័យមួយក្រុមមានគ្នាជាច្រើននាក់ បានជិះរថយន្តមួយគ្រឿងម៉ាកព្រូស មិនចាំផ្លាកលេខ និងម៉ូតូជាច្រើនគ្រឿង ធ្វើដំណើរដល់ចំណុចកើតហេតុ រួចមិនដឹងមានមូលហេតុខឹងសម្បានឹងរឿងអ្វីអោយប្រាកដ ក៏ជនសង្ស័យភាគីខាងជិះម៉ូតូ បានដកកាំភ្លើងខ្លីពីចង្កេះបាញ់ឡើងលើចំនួន៧គ្រាប់រួចបើករថយន្ត និងម៉ូតូចាកចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង ។ ...