ភ្នំពេញ:មហាជនបានដឹងនិងស្គាល់ហើយថាP.Y MART គឺជាក្រុមហ៊ុនល្បីឈ្មោះមួយផ្នែកនាំចូលសម្ភារ:ប្រើប្រាស់ក្នុងផ្ទះនិងគ្រឿងអេឡិចត្រូនិចអគ្គសនីដែលមានគុណភាពខ្ពស់ហើយស្តង់ដាមកពី ក្រៅប្រទេសខណ:បច្ចុប្បន្នកំពុងពង្រឹកខ្លួនលើទីផ្សា២៥ខេត្ត/ក្រុងនៅទូទាំងប្រទេសកម្ពុជា។ជាក់ស្តែងការបើកសម្ពោធសាខាថ្មីៗរបស់ក្រុងហ៊ុ នP.Y MARTត្រូវបានគេមើលឃើញថាកាន់តែផ្ទុះការគាំទ្រនិងចាប់អារម្មណ៍ខ្លាំងពីអតិថិជនគ្រប់ប ណ្តាខេត្តក្រុងនានា។តួយ៉ាងអំឡុងពេលលោក ឌី វ៉ាន់ខូវ អគ្គនាយកក្រុងហ៊ុនP.Y MARTនិងតារា Tik Tokល្បីឈ្មោះកញ្ញា កាកា បានអញ្ជើញចូល រួមសម្ពោធសាខានៅសង្កាត់និមិត្តក្រុងប៉ោយប៉ែតគឺមានចូលរួមអបអរពីសំណាក់អតិថិជនជាច្រើននៅទីនោះ។
លើសពីនេះទៅទៀតនោះគ្រាន់ការបង្ហាញវីដេអូថ្មីនៃការសម្ពោធសាខានៅសង្កាត់និមិត្តក្រុងប៉ោយ ប៉ែតនោះគឺមានអ្នកចូលទស្សនារហូតដល់ជាង៣ លានដងត្រឹមតែរយ:ពេល២ថ្ងៃប៉ុណ្ណោះ។ត្រង់ចំ ណុចនេះហើយទើបត្រូវបានគេយល់ឃើញថាក្រុងហ៊ុនP.Y MARTកំពុងមានសន្ទុះគាំទ្រមិនធម្មតាឡើយ។លោក ឌី វ៉ាន់ខូវ អគ្គនាយកក្រុងហ៊ុនP.Y MART បានបញ្ជាក់ថាក្រុមហ៊ុននិងមានការបើកសម្ពោធនូវសាខាP.Y MARTថ្មីៗជាបន្តបន្ទាប់នៅទូទាំងប្រទេ សក្នុងកញ្ចប់៦ម៉ឺនដុល្លារដោយបើកសម្រាប់៥០ក ញ្ចប់។ម្យ៉ាងទៀតចំពោះអតិថិជនដែលទិញប្រេនឆាយ(សិទ្ធិ)ទៅលក់បន្តក្នុងតម្លៃ៦ម៉ឺនដុល្លារនោះគឺនឹងមានការចូលរួមសម្ពោធពីសំណាក់តារាTik To k និងហ្វេសប៊ុកល្បីៗផងដែរ។
លោក ឌី វ៉ាន់ខូវ អគ្គនាយកក្រុងហ៊ុនP.Y MART បាននិយាយទៀតថាដោយមើលឃើញពីសន្ទុះនៃការគាំទ្រខ្លាំងពីអតិថិជនអ្នកប្រើប្រាស់និងអ្នកទិញសិទ្ធិទៅលក់បន្តទើបក្រុមហ៊ុនរបស់លោកសម្រេចពង្រឹកខ្លួននៅលើទីផ្សាទាំង២៥ខេត្ត/ក្រុង។លោកបន្តថាP.Y MARTជាក្រុមហ៊ុនដែលបាននាំចូលផលិតផលមកពីក្រៅប្រទេសដូចជា,សហរដ្ឋអាមេ រិក អ៊ឺរ៉ុប ថៃ ចិន និងកូរ៉េជាដើមដូច្នេះរាល់មុខទំនិ ញគឺធានាគុណភាពខ្ពស់។អគ្គនាយកក្រុងហ៊ុន P.Y MART រូបនេះបន្តទៀតថាតាមការសង្កេតឃើញសម្រាប់អ្នកដែលទិញសិទ្ធិយកទៅចែកចាយបន្តគឺកំពុងតែលក់ដាច់ខ្លាំងបើទោះបីកន្លងមកជួបបញ្ហាវិបត្តិកូវីដ-១៩យ៉ាងណា ក៏ដោយ។លោកបញ្ជាក់ដែរថាចំពោះបងប្អូនដែលមានបំណងចង់ទិញសិទ្ធិពីP.Y MA RTទៅលក់បន្តអាចទាក់ទងតាមរយ: ក្រុមហ៊ុនឬផេករបស់P. Y MARTដោយផ្ទាល់។សូមជម្រាបថាកន្លងមកគេធ្លាប់ឮឈ្មោះ P.Y MA RTមានតែនៅក្នុងក្រុងភ្នំពេញនិងតាមបណ្តាទីរួម ខេត្តប៉ុណ្ណោះប៉ុន្តែឥឡូវP.Y MARTបានរំលេចខ្លួនចុះទៅដល់នៅតាមទីផ្សានាបណ្តាភូមិ ឃុំ ស្រុកដែ លនៅក្បែរអស់លោកអ្នកផងដែរ៕