ភ្នំពេញ:ប្រិយមិត្តពិសេសអ្នកប្រើប្រាស់បណ្តាញស ង្គមហ្វេសប៊ុកនិងTik Tokច្បាស់ជាបានស្គាល់គ្រ ប់គ្នាហើយនៅពេលរម្លឹកដល់ឈ្មោះលោក ឡូញកេ ងហុង ហៅ កឺកឺ ដែលតែងតែលេចមុខក្នុងវីដេអូកំប្លែងខ្លីៗដែលធ្វើឲ្យគ្រប់គ្នាបានសើចលេងសប្បាយរំសាយនូវភាពហត់នឿយពីការងារ។ប៉ុន្តែងយ៉ាងណាមិញបើនិយាយពីប្រវត្តិជីវិតនិងកា រតស៊ូកន្លងមកប្រហែលជាមិនសូវមានអ្នកចាប់អារ ម្មណ៍ឬបានដឹងច្បាស់ពី កឺកឺ នៅឡើយទេ។ ដូច្នេះថ្ងៃនេះយើងសូមធ្វើការលាទត្រដាងខ្លះៗអំពីជីវប្រ វត្តិរបស់លោក ឡូញ កេងហុង តាមរយ:កិច្ចសម្ភា សន៍កាលពីថ្មីៗនេះ។បើតាមការរៀបរាប់ដោយផ្ទាល់តារាហ្វេសប៊ុកនិងតិ កតុក កឺកឺ គឺមានប្រវត្តិកម្សត់ណាស់ដោយលោកបានលើកឡើងថា“ខ្លួនមានស្រុកកំណើតនៅខេត្ត ពោធិ៍សាត់ប៉ុន្តែដឹងក្តីអាយុប្រហែល៧ឬ៨ឆ្នាំក៏ចា កចេញពីស្រុកកំណើតមករស់នៅភ្នំពេញជាមួយអ៊ុរបស់ខ្លួនដែលប្រកបរបររត់ម៉ូតូឌុកនិងភរិយាគាត់ (អ៊ុស្រី)ធ្វើការខាងអនាម័យនៅតាមផ្ទះសំណាក់។លោកថាអំឡុងពេលមកនៅភ្នំពេញដំបូងជ្រើសយ កអាជីពហាត់របាំតែក្រោយមកក៏សម្រេចទៅរៀនវិ ញដោយកាលនោះរៀនបណ្តើរធ្វើការងារបណ្តើរ។កឺកឺ បន្តទៀតថាមូលហេតុធ្វើការងារផងនិងរៀនផ ងក៏ព្រោះតែកាលនោះអ៊ុផ្គត់ផ្គង់ខ្លួននិងកូនរបស់គា ត់ដែរប៉ុន្តែបើអោយគាត់ផ្គត់ផ្គង់ឲ្យគ្រប់គ្រាន់ហ្មង វាមិនគ្រប់គ្រាន់ទេព្រោះដោយសារតែគាត់មាន កូនគាត់ដែលត្រូវមើលដែរ។លោកថាខ្ញុំចាប់ផ្តើមចេះធ្វើ ការដែលអាចកន្លែងការងារគេទទួលយើងដោយកា លហ្នឹងខ្ញុំរៀនទី៥ចូលទី៦ហើយ។
ក្រោយមកទៀតដោយចិត្តចង់ កឺកឺ ក៏ទៅរៀនធ្វើជា ងជួសជុលម៉ូតូម្តងប៉ុន្តែអំឡុងទៅធ្វើជាងម៉ូតូនោះដ ល់ម៉ោងចេះតែងងុយដេកពេកគេក៏ផ្លាស់ឲ្យទៅប ញ្ចូលហ្គាសតែម្តង។លោកនិយាយទៀតថាដល់ទៅបញ្ចូលហ្គាសបានប្រហែលជិតកន្លះឆ្នាំទៀតប្រាក់ ខែកាលហ្នឹងបាន១ខែ៥០ដុល្លារ ហើយពាក់កណ្តា លខែសុំគេបើកមុនហើយ ដោយសារយើងត្រូវបង់សាលារៀន ។បន្ទាប់ពីឆ្លងកាត់ការងារខាងលើ កឺកឺ ក៏បានផ្លាស់ការងារថ្មីទៀតគឺមកធ្វើការជាសន្តិសុខយាមម៉ូតូនិងឡានតាមហាងរាត្រីដើម្បីយកលុយរៀ នបន្តនិងជួយដល់ក្រុមគ្រួសារនៅឯខេត្ត។
កឺកឺ លើកឡើងទៀតថាអំឡុងពេលនោះ (យាមម៉ូ តូ)ទទួលបានប្រាក់ខែប្រមាណ៥០ដុល្លារតែគ្រាន់ថាភ្ញៀវអាចឲ្យនៅក្រៅខ្លះៗហើយបើថ្ងៃណាហេងភ្ញៀវខ្លះអាចឲ្យរហូត១០ដុល្លារក៏មាន។លោកបន្ថែមថាដោយឆ្លងកាត់ការលំបាកជាច្រើនទើបក្រោយម កទៀតក៏បែកគំណិតរៀនថតលេងបង្ហោះនៅលើប ណ្តាញសង្គមហ្វេសប៊ុកជាបន្តបន្ទាប់រហូតមានគេ ឯងស្គាល់ក៏មានឱកាសសម្តែងរឿងខ្លីឬដឹកនាំថតវីដេអូសំណើចឲ្យបងប្អូនបានសើចលេងសប្បាយ។ចង់ដឹងខ្សែជីវិត កឺកឺ កម្សត់និងតស៊ូយ៉ាងណាសូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៕