បុរសម្នាក់លោតទម្លាក់ខ្លួនពីលើផ្ទះបណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយមិនដឹងពីមូលហេតុ
ភ្នំពេញ៖ បុរសម្នាក់បានលោតទម្លាក់ខ្លួនពីលើផ្ទះជាន់ទី១ ត្រូវក្បាលបណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដែលបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកត្រួតពិនិត្យភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចទីតាំងបារនិងភោជនីយដ្ឋាន ផ្ទះលេខ៦៨A៥ ជាន់ទី១ តាមបណ្ដោយផ្លូវលេខ១៣៥ ស្ថិតនៅក្នុងសង្កាត់ទួលទំពួង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅជិតខាងបានឱ្យដឹងថា បុរសដែលលោតសម្លាប់ខ្លួននេះបានស្នាក់នៅផ្ទះលេខ៦៨A៥ ហើយមុននឹងលោតសម្លាប់ខ្លួនគាត់បានឈរមួយសន្ទុះធំនៅលើរបាំងឫស្សីដែលនៅលើជាន់ទី១នោះ រួចហើយមិនដឹងយ៉ាងម៉េចស្រាប់តែលោតទម្លាក់ខ្លួនមកក្រោមបណ្ដាលឱ្យបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយមិនដឹងពីមូលហេតុឡើយ។ ពាក់ព័ន្ធករណីខាងលើនេះដែរសមត្ថកិច្ចនៅមិនទាន់ដឹងថាជាករណីអ្វីឱ្យពិតប្រាកដនៅឡើយទេ ...