នគរបាលស្រុកស្អាងបង្ក្រាបករណីគំរាមកំហែងថានឹងសម្លាប់ តាមការបញ្ជាពីលោកស្នងការ ឈឿន សុចិត្
កណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមឆ្លើយតបជូនប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍សុំអន្តរាគមន៍ ក្នុងប្រអប់សារគណនីហ្វេសប៊ុកផ្លូវការលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល មានខ្លឹមសារថា «លោកពូលូវឈ្មោះ វង់ ភា បានយកកាំបិតមករកកាប់ម្តាយខ្ញុំនៅម៉ោង៧:៥០នាទី។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ឈឿន ...