ទេសរដ្ឋមន្ត្រី គន់ គីម បំពាក់សម្ភារសង្គ្រោះជូនកម្លាំងសង្គ្រោះ និងរំលឹកឱ្យតម្កល់ស្មារតីជួយជនរងគ្រោះជាធំ
ភ្នំពេញ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានក្រើនរំលឹកដល់សិក្ខាកាមហ្វឹកហ្វឺនជំនាញសង្គ្រោះគ្រោះមហន្តរាយថា ប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយនានា ជាសមរភូមិមួយដែលទាមទារឱ្យមានការតាំងចិត្តខ្ពស់បំផុតសម្រាប់អ្នកប្រតិបត្តិការសង្គ្រោះ។ លោកបន្ថែមថា ជីវិតរបស់ជនរងគ្រោះនៅក្នុងហេតុការណ៍ឧប្បត្តិហេតុទាំងឡាយ ជាគោលដៅចម្បងបំផុត ដែលអ្នកសង្គ្រោះទាំងអស់ត្រូវតែផ្តោតការយកចិត្តទុកដាក់។ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម លើកឡើងបែបនេះ ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សម្ភារគ្រឿងបំពាក់ដល់កងប្រតិបត្តិការរុករក ...