ដោយមានការយកចិត្តទុកដាក់ពី ឯ.ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ
នៅព្រឹកថ្ងៃទី១៧កញ្ញា២០២១ វេលាម៉ោង៨និង៣០នាទីលោក ប៉ាង លីដា អភិបាលរងខណ្ឌរួមនិងក្រុមការងាររដ្ឋបាលខណ្ឌPSC សហការជាមួយក្រុមការងារគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ផ្លូវល្បឿនល្បឿន បានបន្តចុះរុះរើសំណង់ផលប៉ះពាល់ដើម្បីពន្លឿនការសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ ស្ថិតនៅភូមិសំរោង សង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នពេញ។
ក្រុមការងារ ចុះរុះរើសំណង់ផលប៉ះពាល់របស់ប្រជាពលរដ្ឋដែលបានឯកភាពទទួលយកសំណងរួចរាល់ហើយ។
១. របងផែស្ងួត តេង ឡាយ
២. ផ្ទះរបស់ប្រជាពលរដ្ឋចំនួន ០៥