ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ នេះ បុរសម្នាក់ដែលផុសនៅលេី បណ្តាញសង្គម Tik Tok ជេរប្រមាទមេីលងាយមកលេីសមត្ថកិច្ច ត្រូវបានកោះហៅចូលខ្លួនមកធ្វេីកិច្ចសន្យា និងសុំទោសជាសាធារណ:
បន្ទាប់ពីបានឃើញវីដេអូដែលបានចុះផ្សាយក្នុងបណ្តាញសង្គម TikTok ដោយម្ចាស់អាខោនឈ្មោះ មៀច សុផាត់ ដែលមានខ្លឹមសារជេប្រមាថមេីលងាយយ៉ាងធ្ងន់ធ្ងរមកលេីសមត្ថកិច្ចដែលកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ។ ការបង្ហោះព័ត៌មានមិនពិតមានលក្ខណ:មេីលងាយមកលេីសមត្ថកិច្ចនេះធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានការយល់ច្រឡំមកលើបងៗសមត្ថកិច្ចដែលជាអ្នកអនុវត្តច្បាប់ ។
បន្ទាប់ពីបានទទួលព័ត៌មាននេះភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស សហការជាមួយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងកំណត់បានអត្តសញ្ញាជនដែលបង្ហោះព័ត៌មានប្រមាថមកលេីសមត្ថកិច្ចនោះបាន ហើយបានធ្វើការកោះហៅឱ្យចូលខ្លួន ដេីម្បីទទួលកំហុស ធ្វេីកិច្ចសន្យា ណែនាំអប់រំ ជាពិសេសគឺបានថតជាវីដេអូដេីម្បីធ្វេីការសុំទោសជាសាធារណៈចំពោះទង្វេីដែលសង្គមស្អប់ខ្ពេីមនេះផងដែរ ៕