Month: July 2021

ផ្ទុះការឆ្លងជំងឺកូវីដ-១៩ខ្លាំងនៅថៃកើនអ្នកជំងឺច្រើនពេកស្ទើរកកន្លែងសម្រាកព្យាបាលគ្មានទៅហើយ !

ផ្ទុះការឆ្លងជំងឺកូវីដ-១៩ខ្លាំងនៅថៃកើនអ្នកជំងឺច្រើនពេកស្ទើរកកន្លែងសម្រាកព្យាបាលគ្មានទៅហើយ !

ថៃ៖ កំណើននៃអត្រាឆ្លងជំងឺកូវីដ-១៩យ៉ាងគំហុកនៅក្នុងប្រទេសថៃដែលរហូតដល់ពេលនេះស្ទើរតែរកកន្លែងដាក់អ្នកជំងឺសម្រាកព្យាបាលគ្មានទៅហើយដោយគេសង្កេតឃើញមានប្រជាជនថៃ មិនតិចនាក់ទេដែលត្រូវរង់ចាំនៅតាមដងផ្លូវដើម្បីទទួលបានកន្លែងសម្រាប់សម្រាកព្យាបាល ។ ទិដ្ឋភាពនេះបានកើតឡើងកាលពីពេលថ្មីៗនេះដែលត្រូវបានចេញផ្សាយដោយសារព័ត៌មានបរទេសមួយចំនួនបន្ទាប់ពីប្រទេសអាស៊ីមួយនេះធ្លាក់ចូលក្នុងវិបត្តិនៃការឆ្លងរីករាលដាលខ្លាំងជាបន្តបន្តាប់រហូតរដ្ឋាភិបាលថៃ លោក ប្រាយុទ្ធ ចាន់អូចា បានសម្រេចឲ្យបិទខ្ទប់ទីក្រុងបាងកក និង ខេត្តនៅជុំវីញ ក្រោយពីករណីភាគច្រើន ផ្ទុះឆ្លងចេញពីកន្លែងផឹកស៊ីរាំច្រៀង នៅក្នុងទីក្រុងបាងកក ដែលជាទីក្រុងដ៏មមាញឹកមួយរបស់ថៃ ។ សូមជម្រាបថា មជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ-១៩របស់ប្រទេសថៃ CCSA នៅថ្ងៃទី១៥ ...

ក្រុមក្លែងបន្លំជាព្រះសង្ឃធ្វើឲ្យកក្រើកក្នុងបណ្តាញសង្គមថ្ងៃមុន ពេលនេះត្រូវបញ្ជូនទៅតុលាការហើយ !

ក្រុមក្លែងបន្លំជាព្រះសង្ឃធ្វើឲ្យកក្រើកក្នុងបណ្តាញសង្គមថ្ងៃមុន ពេលនេះត្រូវបញ្ជូនទៅតុលាការហើយ !

ភ្នំពេញ៖ កម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌកំបូលបានបញ្ជូនខ្លួនក្រុមអ្នកក្លែងបន្លំជាព្រះសង្ឃបន្តបន្ទាប់កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូលនោះ ត្រូវបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញហើយដើម្បីអនុវត្តតាមនីតិវិធី នៅថ្ងៃទី១៥ កក្កដា ២០២១ ។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំងនោះរួមមានឈ្មោះ ឈុន ថាត ,ខ្លូត សុខា , ...

ឃើញម្ចាស់ប៊្រេនផលិតផលគ្រឿងសំអាង NUNA តែងខ្លួនសាមញ្ញៗប៉ុន្តែបំបែកទីផ្សារឡើងកក្រើកទីផ្សារអនឡាញ !

ឃើញម្ចាស់ប៊្រេនផលិតផលគ្រឿងសំអាង NUNA តែងខ្លួនសាមញ្ញៗប៉ុន្តែបំបែកទីផ្សារឡើងកក្រើកទីផ្សារអនឡាញ !

ភ្នំពេញ៖ អ្នកនាង មាស សុវណ្ណរតនា ម្ចាស់ប៊្រេនគ្រឿងសំអាង NUNA Brand Cambodia ថ្វីត្បិតតែមើលឃើញអំពីការតុបតែងខ្លួនហាក់សាមញ្ញធម្មតាៗប៉ុន្តែសម្រស់លេចធ្លោមិនធម្មតានោះឡើយ លើសពីនេះអ្នកនាងមានសមត្ថភាពខ្ពស់ក្នុងការបំបែកទីផ្សារអនឡាញកម្ពុជាខ្លាំងធ្វើឲ្យកក្រើកដល់អតិថិជនមានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានានៅទូទាំងប្រទេស ។ បើតាមអ្នកនាង មាស សុវណ្ណរតនា បានជម្រាបបញ្ជាក់ថា បើទោះបីជាពេលនេះកម្ពុជាកំពុងស្ថិតនៅក្នុងស្ថានភាពនៃការរាលដាលជំងឺកូវីដ-១៩នៅឡើយក្តី ប៉ុន្តែពាក់ព័ន្ធការគាំទ្រពីអតិថិជនលើផលិត ផលនូណា នៅតែមានសន្ទុះខ្លាំងដោយសារតែកត្តាយុទ្ធសាស្ត្រទីផ្សាររបស់អ្នកស្រីទ្រីដាណា ...

នាំគ្នាឆោឡោភ្ញាក់ផ្អើលទាំងព្រឹកបន្ទាប់ពីប្រទះឃើញ សពស្លាប់អណ្តែតក្នងប្រឡាយទឹកក្រោមផ្លូវរថភ្លើង !

នាំគ្នាឆោឡោភ្ញាក់ផ្អើលទាំងព្រឹកបន្ទាប់ពីប្រទះឃើញ សពស្លាប់អណ្តែតក្នងប្រឡាយទឹកក្រោមផ្លូវរថភ្លើង !

ពោធិ៍សាត់៖ ប្រជាពលរដ្ឋនាំគ្នាឆោឡោភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម បន្ទាប់ពីបានប្រទះឃើញសពបុរសម្នាក់បានស្លាប់អណ្តែតក្នុងទឹកប្រឡាយក្រោយផ្លូវស្ពានដែកកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៦និង៣០នាទីព្រឹក មានករណីមនុស្សស្លាប់ នៅក្នុងទឹកក្រោមស្ពានផ្លូវរថភ្លើង នៅចំណុចស្ពានអូរឬស្សី ស្ថិតនៅក្នុងភូមិក្រពើរោទ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ បើតាមអធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា សពជនរងគ្រោះ ឈ្មោះ ចក់ ចិត្ត ...

មានក្តីសុខណាស់ ! តារាចម្រៀងស៊ុន ស្រីពេជ្រ ក្រោយពីបែកផ្លូវជាមួយស្វាមី ពេលនេះគេងអោបដុំពេជ្ររាល់ថ្ងៃ !

មានក្តីសុខណាស់ ! តារាចម្រៀងស៊ុន ស្រីពេជ្រ ក្រោយពីបែកផ្លូវជាមួយស្វាមី ពេលនេះគេងអោបដុំពេជ្ររាល់ថ្ងៃ !

ភ្នំពេញ៖ ក្តីសុខរបស់មនុស្សម្នាក់ៗអាចនឹងឲ្យតម្លៃផ្សេងៗគ្នា តាមការពេញចិត្ត តម្រូវការ និងការចង់បានរបស់បុគ្គលម្នាក់ៗ ។ ក្នុងចំណោមមនុស្សទាំងនោះតារាចម្រៀងមួយររូបគឺអ្នកនាង ស៊ុន ស្រីពេជ្រ បានបង្ហើបឲ្យដឹងនូវក្តីសុខរបស់ខ្លួនក្រោយពីបែកគ្នាជាមួយស្វាមីគឺអ្នកនាងគេងអោបគ្រាប់ពេជ្រជារៀងរាល់ថ្ងៃគឺកូនសម្លាញ់បណ្តូលចិត្តដែលអ្នកនាងចាត់ទុកថាជាទ្រព្យដ៏សំខាន់ក្នុងជីវិតចុងក្រោយនេះ ។ ក្នុងគណនីហ្វេសប៊ុក របស់តារាចម្រៀងរូបនេះគេតែងសង្កេតឃើញអ្នកនាងតែងតែបង្ហោះរូបភាពកូនបណ្តូលចិត្តរបស់ខ្លួនជារឿយៗដោយថ្មីៗនេះអ្នកនាងបានបង្ហោះសារថា «រាត្រីសួស្ដីម៉ាយស្នេហាទាំងពីរ ងាកស្តាំថើបអ្នកស្តាំងាកឆ្វេងថើបអ្នកខាងឆ្វេងអត់បាត់អ្នកណាម្នាក់ទេ យប់នេះចំនេញបានទាំងពីរទ្រពជីវិត»។ មហាជនបានចូលខំម៉ិនយ៉ាងព្រោងព្រាត ក្នុងនោះអ្នកនាងឆ្លើយតបខំម៉ិនមហាជនថា «កូនទាំងពីររបស់អ្នកនាងគឺជាទ្រព្យក្នុងជីវិតចុងក្រោយរបស់អ្នកនាងហើយគ្មានអ្នកណាក្រៅពីគាត់ទាំងពីរនាក់នេះទេ» ។ ...

ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅនៅអាមេរិករហូតពេលនេះបានបំផ្លាញអស់ព្រៃឈើជិត៩០០គីឡូម៉ែត្រក្រឡា និងរាលដាលបំផ្លាញទីជនបទជាច្រើន !

ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅនៅអាមេរិករហូតពេលនេះបានបំផ្លាញអស់ព្រៃឈើជិត៩០០គីឡូម៉ែត្រក្រឡា និងរាលដាលបំផ្លាញទីជនបទជាច្រើន !

ឡូសអាន់ជែលែស៖ ស្ថានភាពភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅអណ្តាតភ្លើងក្រហមច្រាលឆ្អៅ ផ្សែងខ្មួលខ្មាញ់ខ្មៅពេញផ្ទៃមេឃរួមទាំងអាកាសធាតុក្ដៅ នឹងកាន់តែមានសភាពធ្ងន់ធ្ងរខ្លាំងឡើងហើយនៅបណ្ដារដ្ឋភាគខាងលិចរបស់សហរដ្ឋអាមេរិក ដែលពេលនេះក្រុមអ្នកពន្លត់អគ្គិភ័យច្រើនជាង ១៤,០០០នាក់ កំពុងប្រយុទ្ធតស៊ូជាមួយអណ្តាតភ្លើងឆេះព្រៃជាង ៦០កន្លែង ដែលកំពុងបំផ្លាញតំបន់ជនបទជាច្រើន ។ ភ្លើងឆេះព្រៃនេះត្រូវបានគេហៅថាBootleg Fire ក្នុងតំបន់ Klamath នៃរដ្ឋ Oregon គឺជាភ្លើងឆេះព្រៃធំបំផុត គិតត្រឹមថ្ងៃពុធសប្ដាហ៍នេះ ដោយវាបានបំផ្លាញព្រៃឈើលើផ្ទៃដីជាង ៨៥៩គីឡូម៉ែត្រក្រឡា ...

ផ្អែមល្ហែមណាស់ ! រូបភាពរបស់អភិបាលខេត្តពោធិ៍សាត់ និងភរិយា ត្រឹមតែប៉ុន្មានសន្លឹកសោះប៉ុន្តែបង្កប់អត្ថន័យសុភមង្គលគួ្រសារយ៉ាងខ្លាំងដែលមហាជនចង់បាន !

ផ្អែមល្ហែមណាស់ ! រូបភាពរបស់អភិបាលខេត្តពោធិ៍សាត់ និងភរិយា ត្រឹមតែប៉ុន្មានសន្លឹកសោះប៉ុន្តែបង្កប់អត្ថន័យសុភមង្គលគួ្រសារយ៉ាងខ្លាំងដែលមហាជនចង់បាន !

ពោធិ៍សាត់៖ គ្រប់ក្រុមគ្រួសារទាំងអស់សុទ្ធសឹងតែចង់បានគ្រួសារមួយដែលមានសេចក្តីសុខសប្បាយរីករាយសុភមង្គប្រកបដោយភាពកក់ក្តៅ ។ បំណងនេះកើតឡើងបានតម្រូវឲ្យសមាជិកនៅក្នុងគ្រួសារនីមួយៗស្គាល់អំពីតួនាទីរបស់ខ្លួន និងចេះបង្កើតបរិយាកាសល្អនៅក្នុងគ្រួសារបើទោះបីជាមានភារកិច្ចរវល់យ៉ាងណាក្តី ។ ជាក់ស្តែងគេសង្កេតឃើញឯកឧត្តម ម៉ៅ ធនិនអភិបាលខេត្តពោធិ៍សាត់ និងភរិយា ទោះបីជាមមាញឹកការងារខ្លាំងក្តីប៉ុន្តែលោកនៅតែឆ្លៀតឱកាសសម្រាប់ផ្តល់ក្តីស្រលាញ់ ភាពស្និទ្ធស្នាល និងបរិយាកាសរីករាយក្នុងគ្រួសារផងដែរ ។ មហាជននៅក្នុងសង្គមហ្វេសប៊ុកកាលពីពេលថ្មីៗកន្លងទៅនេះ បានឃើញនូវកម្រងរូបភាពយ៉ាងផ្អែមល្អែមរបស់ឯកឧត្តម ម៉ៅ ធនិន ជាមួយនឹងឧត្តមភរិយារបស់ខ្លួនតាមរយៈសកម្មភាពជិះកង់ក្នុងសួនកម្សាន្តប្រកបដោយភាពស្និទ្ធស្នាល និងភាពសប្បាយរីករាយជាខ្លាំង ...

កុំស្ពាយកាបូបធ្វើសង្ហាពេករងគ្រោះច្រើននាក់ហើយ ! ជាក់ស្តែងកម្មការិនីរោងចក្រម្នាក់ស្ពាយកាបូប មិនប្រយ័ត្ន ត្រូវចោរឆក់បានសម្រេចភ័យស្លន់ស្លោដួលរងរបួសធ្ងន់ !

កុំស្ពាយកាបូបធ្វើសង្ហាពេករងគ្រោះច្រើននាក់ហើយ ! ជាក់ស្តែងកម្មការិនីរោងចក្រម្នាក់ស្ពាយកាបូប មិនប្រយ័ត្ន ត្រូវចោរឆក់បានសម្រេចភ័យស្លន់ស្លោដួលរងរបួសធ្ងន់ !

ភ្នំពេញ៖ ជនសង្ស័យមួយក្រុមធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីកម្មការិនីរោងចក្រម្នាក់ បានសម្រេចហើយនាំគ្នាជិះគេចខ្លួនដោយសុវត្ថិភាពបង្កការភ្ញាក់ផ្អើលកើតឡើង នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ស្ថិតលើស្ពាន អាកាសផ្សារដីហុយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីរងគ្រោះខាងលើនេះមានឈ្មោះ អ៊ុក ស្រីស្រស់ អាយុ២៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ បានរងរបួសបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ ជិះម៉ូតូម៉ាក ...

ឃើញទិដ្ឋភាពនេះហើយសែនខ្លោចចិត្ត ! ស្ត្រីកម្សត់ម្នាក់គ្មានលទ្ធភាពទៅព្យាបាលជំងឺសុខចិត្តដេក ស្លាប់ក្នុងបន្ទប់ទើបប្តីលើកសពដាក់រទេះមកវត្តសុំលោកជួយបូជា !

ឃើញទិដ្ឋភាពនេះហើយសែនខ្លោចចិត្ត ! ស្ត្រីកម្សត់ម្នាក់គ្មានលទ្ធភាពទៅព្យាបាលជំងឺសុខចិត្តដេក ស្លាប់ក្នុងបន្ទប់ទើបប្តីលើកសពដាក់រទេះមកវត្តសុំលោកជួយបូជា !

ភ្នំពេញ៖ ឃើញហើយសែនខ្លោចចិត្តណាស់ស្រ្តីម្នាក់បានស្លាប់បាត់បង់ជីវិត នៅក្នុងបន្ទប់ជួលដោយ ជំងឺប្រចាំកាយជាច្រើនឆ្នាំមកហើយព្រោះគ្មានលទ្ធភាពគ្រប់គ្រាន់ដើម្បីយកទៅព្យាបាលនៅមន្ទីរពេទ្យ កាលពីវេលាម៉ោង ៩ និង១៥ នាទីយប់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លូវបេតុង ចំណុចមុខវត្តកំពែង ក្នុងភូមិត្រពាំងល្វា សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ បើតាមបុរសជាប្តីរបស់ស្ត្រីខាងលើនេះបានឲ្យដឹងថា សពមានឈ្មោះ ...

ហួសចិត្តគ្រាន់តែខឹងនឹងប្រពន្ធរឿងបន្តិចបន្តួចសោះ ស្វាមីចិត្តខ្លាំងដុតផ្ទះចោលគ្មានស្តាយ !

ហួសចិត្តគ្រាន់តែខឹងនឹងប្រពន្ធរឿងបន្តិចបន្តួចសោះ ស្វាមីចិត្តខ្លាំងដុតផ្ទះចោលគ្មានស្តាយ !

កំពង់ស្ពឺ៖ បុរសម្នាក់បានយកភ្លើងដុតផ្ទះចោល បង្កជាអគ្គីភ័យឆាបឆេះផ្ទះមួយខ្នង និងសម្ភារ:ប្រើប្រាស់អស់ស្ទើរទាំងស្រុងបង្កការភ្ញាក់ផ្អើលកាលពីវេលាប្រហែរម៉ោង ៧និង២០នាទីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវបេតុងភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ បើតាមប្រជាពលរដ្ឋនៅក្នុងភូមិខាងលើនេះបានឲ្យដឹងថា មុនពេលកើតហេតុប្រជាពលរដ្ឋបានឮសម្លេងឈ្លោះគ្នាពីរនាក់ប្ដីប្រពន្ធនៅក្នុងផ្ទះដោយមិនដឹងមកពីរឿងអ្វីនោះទេ ។ លុះមួយសន្ទុះក្រោយមកស្រាប់តែគេឃើញមានផ្សែងហុយចេញពីក្នុងផ្ទះមកខាងក្រៅទើបបានបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងនាំគ្នារាយការណ៍ជូនសមត្ថកិច្ចឲ្យចុះមកជួយអន្តរាគមន៍និងបានបាញ់ទឹកពន្លត់ទាន់ពេលវេលាដោយមិនបណ្តាលឲ្យមានអ្នករងរបួសនោះឡើយ ។ ពាក់ព័ន្ធនឹងករណីនេះសមត្ថកិច្ចបានឲ្យដឹងថា ជនបង្កហេតុត្រូវជាប្ដីមានឈ្មោះ ជួន ...

Page 13 of 27 1 12 13 14 27

Recent Posts

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.