ភ្នំពេញ៖ អ្នកនាង មាស សុវណ្ណរតនា ម្ចាស់ប៊្រេនគ្រឿងសំអាង NUNA Brand Cambodia ថ្វីត្បិតតែមើលឃើញអំពីការតុបតែងខ្លួនហាក់សាមញ្ញធម្មតាៗប៉ុន្តែសម្រស់លេចធ្លោមិនធម្មតានោះឡើយ លើសពីនេះអ្នកនាងមានសមត្ថភាពខ្ពស់ក្នុងការបំបែកទីផ្សារអនឡាញកម្ពុជាខ្លាំងធ្វើឲ្យកក្រើកដល់អតិថិជនមានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានានៅទូទាំងប្រទេស ។
បើតាមអ្នកនាង មាស សុវណ្ណរតនា បានជម្រាបបញ្ជាក់ថា បើទោះបីជាពេលនេះកម្ពុជាកំពុងស្ថិតនៅក្នុងស្ថានភាពនៃការរាលដាលជំងឺកូវីដ-១៩នៅឡើយក្តី ប៉ុន្តែពាក់ព័ន្ធការគាំទ្រពីអតិថិជនលើផលិត ផលនូណា នៅតែមានសន្ទុះខ្លាំងដោយសារតែកត្តាយុទ្ធសាស្ត្រទីផ្សាររបស់អ្នកស្រីទ្រីដាណា អគ្គនាយិកា ក្រុមហ៊ុន DanaTry Cambodia Trading Co, LTD ដែលមានគំនិតឆ្នៃប្រឌិតទីផ្សារកំពុងតែជួបបញ្ហាឲ្យក្លាយទៅជាទីផ្សារឱកាស និងម្យ៉ាងទៀតគ្រប់ផលិតផលគ្រឿងសំអាងរបស់ប៊្រែននូណា ជាផលិតផលស្តងដា មានគុណភាពខ្ពស់ មិនប៉ះពាល់ដល់អ្នកប្រើប្រាស់នោះឡើយ ។ កត្តាទាំងនេះបានធ្វើឲ្យផលិតផល NUNA មានសន្ទុះខ្លាំងដោយគេសង្កេតឃើញតំណាងចែកចាយទាំងក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនៅតែសកម្ម និងមមាញឹកខ្លាំងក្នុងការផ្គត់ផ្គង់ជូនអតិថិជន ។
ស្ថិតក្នុងស្ថានភាពនៃការហក់ឡើងខ្លាំងដោយការគាំទ្រពីអតិថិជននេះអ្នកនាង មាស សុវណ្ណរតនា ម្ចាស់ប៊្រេនគ្រឿងសំអាង NUNA កាលពីពេលថ្មីៗកន្លងទៅនេះ បានប្រកាសជ្រើសរើសតំណាងចែកចាយបន្ថែមទៀត ដើម្បីបង្កើនការផ្គត់ផ្គង់នូវតម្រូវការរបស់អតិថិជនឲ្យបានទាន់ពេលវេលា ងាយស្រួលឆាប់រហ័ស និងកាន់តែច្រើនឡើងៗថែមទៀតស្ថិតនៅក្នុងតម្លៃយ៉ាងពិសេសចំណាយដើមទុនចាប់ពី១៦ដុល្លារ ២៤ដុល្លារ ៣៣ដុល្លារ ៤១ដុល្លារ ៦៦ដុល្លារ ១៥៣ដុល្លារ ៥០០ដុល្លារ ១០០០ដុល្លារ និង២៥០០ដុល្លារ ដែលអាចទំនាក់ទំនងដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែមទៀ តាមរយៈលេខទូរស័ព្ទ 070444156 / 092444156 ៕