គណៈកម្មការរៀបចំការចាក់វ៉ាក់សាំង ក្រសួងការពារជាតិ បង្ហាញទីតាំង និងលេខទូរស័ព្ទដល់ពលរដ្ឋដែលចាក់វ៉ាក់សាំងដូសទី២ ដើម្បីមកយកប័ណ្ណចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩
សម្រាប់ដំណើរការចែកប័ណ្ណរឹងនៅសាលាបឋមសិក្សាវត្តនាគវ័ន្ត និងមន្ទីរពេទ្យកងពលតូចលេខ៧០ នៃសង្កាត់ទាំង៨ ខាងលើ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃច័ន្ទទី២៨ ខែមិថុនា ឆ្នាំ២០២១ តទៅ។ 💠ទ១៖ ចំពោះសង្កាត់បឹងកក់ទី១ និងសង្កាត់បឹងកក់ទី២ អ្នកដែលបានទៅចាក់វ៉ាក់សាំងទាំង២ដូសរួច នៅសង្កាត់ទាំង២ នេះ សូមអញ្ជេីញទៅទទួលយកប័ណ្ណវ៉ាក់សាំង (ប័ណ្ណរឹង) នៅសាលាបឋមសិក្សាវត្តនាគវ័ន្ត បន្ទាប់ពីបងប្អូនទទួលបានការហៅចូលតាមទូរស័ព្ទឱ្យទៅទទួលយកប័ណ្ណរឹងនោះ។ 💠ទ២៖ ចំពោះសង្កាត់ចោមចៅ១ ...