ជួយត្រេកអរផង ក្មេងម្សត់ដែលល្បីថាមានចិត្តតស៊ូចិញ្ចឹមម្តាយនិងប្អូនៗទាំងក្ងង់ដៃ ពេលនេះអគ្គនាយកក្រុមហ៊ុនកាវវិទ្យាសាស្រ្តរចនាGLUE VIP ចុះជួយឧបត្ថម្ភដល់ផ្ទះ !
ត្បូងឃ្មុំ៖ ពិតជាគួរឲ្យត្រេកអរខ្លាំងណាស់កុមារកម្សត់ម្នាក់ដែលមានចិត្តកត្តញ្ញូខិតខំតស៊ូចិញ្ចឹមម្តាយ ដែលមានសតិមិនគ្រប់ និងចិញ្ចឹមប្អូនៗក្នុងបន្ទុក ទាំងខ្លួនក្ងង់ដៃដោយសារភ្លើងឆេះ ដោយបានដង្ហើយ ហៅរកសប្បុរសជនឲ្យជួយឧបត្ថម្ភជាចាំបាច់នោះពេលនេះ លោក គឹម មករា អគ្គនាយកក្រុមហ៊ុនកាវវិទ្យាសាស្រ្តរចនាGLUE VIP បាននាំយកនូវគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនជូនដល់ក្រុម គ្រួសារក្មេងប្រុសខាងលើនេះដោយផ្ទាល់នៅល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ នៅខេត្តត្បូងឃ្មុំ ។ ...