ពាណិជ្ជកម្ម៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បាន បន្ថែម ទុន វិនិយោគ ជាង ១០ លាន ដុល្លារ ទៀត ធ្វើ ឲ្យ ទុន វិនិយោគ សរុប របស់ ក្រុមហ៊ុន កើន ឡើង លើស ៥០០ លានដុល្លារ សហរដ្ឋ អាមេរិក ដើម្បី បង្កើន សមត្ថភាព ផលិតភេសជ្ជៈ ក្រោយ តម្រូវការទីផ្សារលើ ភេសជ្ជៈ ខ្មែរ ប៊ែវើរីជីស មាន ការ កើនឡើង។
ការ វិនិយោគ បន្ថែម នេះ គឺ ទៅ លើការ បំពាក់ ម៉ាស៊ីន និង បច្ចេកវិទ្យា ចុង ក្រោយ ផ្គត់ផ្គង់ ដោយ ក្រុម ហ៊ុន អាល្លឺម៉ង Krones ដែល មាន សមត្ថភាព ផលិត ភេសជ្ជៈ ប៉ូវម្លាំង វើក និងទឹកក្រូច អាយស៍ បាន បរិមាណ ខ្ពស់ និង រហ័ស ជាងមុន។
លោកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បាន មានប្រសាសន៍ថា៖ «ខ្មែរ ប៊ែវើរីជីស សម្រេច វិនិយោគ បន្ថែម លើ ម៉ាស៊ីន និង បច្ចេកវិទ្យា ទំនើប ៗ ក្នុង ការ បង្កើន សមត្ថភាព ផលិត ភេសជ្ជៈ ដើម្បី ផ្គត់ផ្គង ឲ្យ គ្រប់ តម្រូវ ការ ទី ផ្សារ ជា ពិសេសផលិត ភេសជ្ជៈ ដែល មាន គុណភាព អនាម័យ ខ្ពស់ ជូន អតិថិជន »៕