• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
Wednesday, June 4, 2025
  • Login
Pich News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
Pich News
No Result
View All Result
Home ព័ត៌មានទាន់ហេតុការណ៍

ម្ចាស់ផ្ទះស៊ីហ្គេមវៀតណាមសម្រេចរក្សាទុក សេនារីយោត្រឹម២ ក្នុងចំណោម៣

by Pich News
25/06/2021
in ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានកីឡា
0
ម្ចាស់ផ្ទះស៊ីហ្គេមវៀតណាមសម្រេចរក្សាទុក សេនារីយោត្រឹម២ ក្នុងចំណោម៣
48
SHARES
229
VIEWS
Share on FacebookShare on Twitter

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាអាស៊ីអាគ្នេយ៍ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ គឺម្ចាស់ផ្ទះស៊ីហ្គេម វៀតណាម ឆ្នាំ២០២១ បានរក្សាទុកនូវសេនារីយោត្រឹម២ប៉ុណ្ណោះ ដោយរក្សាកាលបរិច្ឆេត នៅចុងឆ្នាំ២០២១ដដែល ឬអាចពន្យាពេលទៅឆ្នាំ២០២២វិញ។

នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តំណាងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ និងជាប្រធាន NOCC បានចូលរួមប្រជុំជាមួយក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដែលជាក្រុមប្រឹក្សារៀបចំការប្រកួតកីឡាស៊ីហ្គេម តាមប្រព័ន្ធអនឡាញ។
ឯកឧត្តមសង្កត់ធ្ងន់ថា កិច្ចប្រជុំនេះ គឺជាកិច្ចប្រជុំដ៏មានសារៈសំខាន់ ដើម្បីស្ដាប់របាយការណ៍ចុងក្រោយ ក៏ដូចជាស្ដាប់ការសម្រេចចិត្តរបស់ក្រុមប្រឹក្សាកីឡាអាគ្នេយ៍ ក្នុងការពិនិត្យមើលលទ្ធភាពរបស់វៀតណាម ដែលត្រូវធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២១ ថាតើត្រូវរក្សានៅកម្មវិធី និងពេលវេលា នៃការប្រកួតដដែល ឬមួយក៏ត្រូវលើកពេល? ដូច្នេះកិច្ចប្រជុំមានរបៀបវារៈ ៣សំខាន់ៗ ទី១-របាយការណ៍វឌ្ឍនភាព និងការសម្រេចចិត្តរបស់ភាគីវៀតណាម ក្នុងការត្រៀមធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ ទី២-ការធ្វើសេចក្ដីរាយការណ៍ខ្លី អំពីវឌ្ឍនភាពការងាររបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងការរៀបចំស៊ីហ្គេម ឆ្នាំ២០២៣ និងទី២-ការទទួលយក ឬអត់ នៃប្រទេសបន្ដវេណធ្វើម្ចាស់ផ្ទះ បន្ទាប់ពីស៊ីហ្គេម ឆ្នាំ២០២៣ គឺមានឆ្នាំ២០២៥ នៅថៃ ឆ្នាំ២០២៧ នៅព្រុយណេ និងឆ្នាំ២០២៩ នៅឡាវ។ ប្រទេសនីមួយៗបានជជែក និងពិភាក្សាគ្នាយ៉ាងល្អិតល្អន់ ហើយប្រទេសនីមួយៗបានបញ្ចេញនូវអំណះអំណាងរៀងៗខ្លួនក្នុងការទទួល ឬមិនទទួលយក ក្នុងការសម្រេចចិត្តរបស់វៀតណាម ដែលចង់ពន្យារពេលស៊ីហ្គេម រយៈពេលវែង។
កាលពីប្រជុំលើកមុន វៀតណាម បានដាក់សេនារីយ៉ូ ៣ ដើម្បីធ្វើការពិគ្រោះយោបល់ និងការសម្រេចពីរដ្ឋាភិបាលវៀតណាម។ ឥឡូវនេះ ដោយសារគណៈកម្មាធិការអូឡាំពិកវៀតណាមបានអះអាងថា មិនទាន់បានទទួលការសម្រេចចិត្តពីរដ្ឋាភិបាលនៅឡើយទេ ប៉ុន្ដែរដ្ឋាភិបាលវៀតណាមសុំកិច្ចប្រជុំនេះ ដោយកំណត់យកលក្ខខណ្ឌតែ ២ប៉ុណ្ណោះ ដើម្បីយកទៅធ្វើការសម្រេចចិត្ត។ មានន័យថា កាលមុនសេនារីយោ ៣ ប៉ុន្តែឥឡូវបន្ថយមកនូវសេនារីយោតែ២ គឺទី១-ប្រទេសទាំងអស់សុំឲ្យរក្សានៅកម្មវិធី ឬកាលបរិច្ឆេទនៅដដែល គឺរៀបចំពីថ្ងៃទី២១ ខែវិច្ឆិកាដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ និងទី២-ពិភាក្សា និងអនុម័តទៅលើវៀតណាមអាចនឹងលើកទៅឆ្នាំ២០២២ ក្នុងខែមេសា ឬខែឧសភាមិនឲ្យលើសពីខែនេះទេ តែដោយឡែកកម្ពុជាយើងបានសំណូមពរបើសិនជាវៀតណាមចង់លើកពេលទៅឆ្នាំក្រោយ កុំយកខែឧសភា ព្រោះវាជាន់នឹងកីឡាជាតិរបស់យើង ក្នុងការរៀបចំការប្រកួតកីឡាជាតិ។

ឯកឧត្តមអគ្គលេខាធិការបញ្ជាក់ថា អង្គប្រជុំបានដាក់សេនារីយោ ២នេះ ហើយភាគីវៀតណាម បានឆ្លើយតបដោយពេញចិត្តថា សេនារីយោទាំង២នេះ នឹងដាក់ជូនរដ្ឋាភិបាលរបស់ខ្លួន ក្នុងការសម្រេចចិត្ដចុងក្រោយក្នុង ២សប្ដាហ៍ខាងមុខ។ មានន័យថា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ ការកោះប្រជុំរបស់គណៈអចិន្ដ្រៃយ៍សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍នឹងអនុម័តចុងក្រោយ ហើយបានដាក់លក្ខខណ្ឌឲ្យវៀតណាមថា ត្រូវតែអនុម័តចុងក្រោយ នៅថ្ងៃទី៨ ខែកក្កដាខាងមុខនេះ។ ការអនុម័តចុងក្រោយនេះហើយ មិនមានន័យថា វៀតណាមទទួលបានការសម្រេចក្នុងអង្គប្រជុំនេះទេអង្គប្រជុំទទួលបានហើយ អង្គប្រជុំពិភាក្សាគ្នាហើយបានលើកការប្រជុំនេះទៅឲ្យគណៈកម្មាធិការប្រតិបត្តិរបស់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ទៀតហើយ ទើបអាចចេញជាស្ថាពរបាន។
ប៉ុន្ដែជាទស្សនៈទានរួមរបស់អង្គប្រជុំ គឺបានអបអរសាទរចំពោះសេនារីយ៉ូទាំង ២ នេះ ថា បើវៀតណាមយកសេនារីយោមួយណា គឺប្រទេសទាំងអស់នឹងគោរពតាម ហើយនឹងខិតខំរៀបចំខ្លួន ដើម្បីចូលរួម បើទោះបីជាប្រទេសភាគច្រើនមានបញ្ហានៅឆ្នាំ២០២២ ដោយឆ្នាំក្រោយវាប៉ះដល់ការប្រកួតកីឡាជាច្រើនទៀតរបស់ប្រទេសនីមួយៗ ដោយសារប្រភេទកីឡាមួយចំនួនត្រូវលើកទៅឆ្នាំ២០២២ ។

ទោះបីវៀតណាម លើកពេលទៅឆ្នាំ២០២២ ក៏ដោយ ក៏កម្ពុជា ចាប់ពីឆ្នាំ២០២២ គឺអាចធ្វើការងាររបស់ខ្លួនក្នុងនាមជាប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍បណ្ដោះអាសន្ន យើងមិនទាន់ទទួលការផ្ដល់សិទ្ធអំណាចជាផ្លូវការមែន តែក្នុងអង្គប្រជុំប្រទេសទាំងអស់ថា កម្ពុជាអាចរក្សានូវផែនការយុទ្ធសាស្ដ្រ និងការងាររបស់ខ្លួន នៅដើមឆ្នាំ២០២២ តទៅ។ យើងនឹងចាប់ផ្ដើមយុទ្ធនាការទូទាំងប្រទេស និងយុទ្ធនាការលើឆាកអន្ដរជាតិអំពីស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣របស់យើង គឺគេបានគាំទ្រ ហើយកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍មុនស៊ីហ្គេមនៅវៀតណាមក៏បាន គេថាអត់មានបញ្ហាអ្វីទេ គេឲ្យយើងធ្វើ។ បានន័យថា យើងទទួលបានការគាំទ្រពេញទំហំពីសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ឲ្យយើងធ្វើជាម្ចាស់ផ្ទះ ដោយមិនមានការប៉ះទង្គិចផ្លូវច្បាប់ ឬបញ្ហាអ្វីឡើយ។ នេះជាការអះអាងបន្ថែមរបស់ឯកឧត្តម វ៉ាត់ ចំរើន៕

Previous Post

មហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងរឿង បណ្តាការជំនូនទឹកដោះភ្ជាប់ពាក្យ អាម៉ី ប្អូនអាជី ទទួលបានរហូតដល់ 99999$ ជាមួយនឹងចិញ្ជៀនពេជ្រយ៉ាងស្រស់ស្អាត

Next Post

ខ្មែរ ប៊ែវើរីជីស វិនិយោគ បន្ថែមជាង ១០លាន ដុល្លារ ដើម្បី បង្កើន បរិមាណ ផលិត កម្ម

Related Posts

 ចូលរួមសប្បាយជាមួយនឹង៖ គឹម យ៉ាយ៉ា និង លោក សេង ក្នុងកម្មវិធីបទចម្រៀង me88 លេងដោយសុវត្ថីភាព
សិល្បៈកំសាន្ត

 ចូលរួមសប្បាយជាមួយនឹង៖ គឹម យ៉ាយ៉ា និង លោក សេង ក្នុងកម្មវិធីបទចម្រៀង me88 លេងដោយសុវត្ថីភាព

21/09/2023
1.4k
សមាជិកក្រុមបាល់ទាត់ពិស្ណុការពិសិដ្ឋសុវណ្ណភូមិលើកឡើង៤ចំណុច ក្រោយកំណត់ឲ្យចាញ់ជាស្វ័យប្រវត្តិ
ព័ត៌មានកីឡា

សមាជិកក្រុមបាល់ទាត់ពិស្ណុការពិសិដ្ឋសុវណ្ណភូមិលើកឡើង៤ចំណុច ក្រោយកំណត់ឲ្យចាញ់ជាស្វ័យប្រវត្តិ

02/02/2023
344
ស្រីស្អាតអតីតម្ចាស់ក្លឹបបាល់ទាត់នៅឡាវរូបនេះប្រកាសផ្ដល់ប្រាក់ដល់ទៅ ៤០លានគីប បើ U23 ឡាវ ឈ្នះថៃ ស្អែកនេះ…
សិល្បៈកំសាន្ត

ស្រីស្អាតអតីតម្ចាស់ក្លឹបបាល់ទាត់នៅឡាវរូបនេះប្រកាសផ្ដល់ប្រាក់ដល់ទៅ ៤០លានគីប បើ U23 ឡាវ ឈ្នះថៃ ស្អែកនេះ…

24/02/2022
327
ប៉ុស្តីលេខ៥ នាំកីឡាករ បាល់ទាត់ ជប់លៀងចាប់រង្វាន់ អបអរឆ្នាំថ្មី ឡើងផ្អើលសូហ្វីតែល
ព័ត៌មានកីឡា

ប៉ុស្តីលេខ៥ នាំកីឡាករ បាល់ទាត់ ជប់លៀងចាប់រង្វាន់ អបអរឆ្នាំថ្មី ឡើងផ្អើលសូហ្វីតែល

09/02/2022
224
សន្តិសុខសង្គម

បង្ហាញមុខជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធទៅនឹងករណីជួញដូរគ្រឿងញៀនជាង១គីឡូក្រាម

20/12/2021
243
មកដល់ថ្ងៃនេះ! នៅសល់៥៥៥ថ្ងៃគត់ នៃដំណើរឆ្ពោះទៅព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រSEA Games 2023 ! របស់កម្ពុជា
ព័ត៌មានកីឡា

មកដល់ថ្ងៃនេះ! នៅសល់៥៥៥ថ្ងៃគត់ នៃដំណើរឆ្ពោះទៅព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រSEA Games 2023 ! របស់កម្ពុជា

27/10/2021
406
Next Post
ខ្មែរ ប៊ែវើរីជីស វិនិយោគ បន្ថែមជាង ១០លាន ដុល្លារ ដើម្បី បង្កើន បរិមាណ ផលិត កម្ម

ខ្មែរ ប៊ែវើរីជីស វិនិយោគ បន្ថែមជាង ១០លាន ដុល្លារ ដើម្បី បង្កើន បរិមាណ ផលិត កម្ម

Archives

  • April 2025
  • March 2025
  • February 2025
  • January 2025
  • July 2024
  • May 2024
  • April 2024
  • December 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • March 2023
  • February 2023
  • December 2022
  • November 2022
  • October 2022
  • August 2022
  • June 2022
  • May 2022
  • April 2022
  • March 2022
  • February 2022
  • January 2022
  • December 2021
  • November 2021
  • October 2021
  • September 2021
  • August 2021
  • July 2021
  • June 2021
  • May 2021
  • April 2021
  • March 2021
  • February 2021
  • January 2021
  • December 2020
  • November 2020
  • October 2020
  • September 2020
  • August 2020
  • July 2020
  • June 2020

Categories

  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សិល្បៈកំសាន្ត
  • សន្តិសុខសង្គម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានកីឡា
  • បច្ចេកវិទ្យា
  • សុខភាព​​ និងសម្រស់
  • ព័ត៌មានសេដ្ឋកិច្ច

Meta

  • Log in
  • Entries feed
  • Comments feed
  • WordPress.org

Recent Posts

  • ក្មួយៗដែលកំពុងស្នាក់នៅមណ្ឌលកុមារកំព្រាខេត្តស្វាយរៀងទទួលបានការឧបត្ថម្ភពីឯកឧត្តមអភិបាលខេត្ត
  • ពិធីសម្ពោធសមិទ្ធផលនានា ក្នុងសាលា បុណ្យផ្កាសាមគ្គី និងសង្ក្រាន្តឆ្នាំថ្មី នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត
  • សម្តេចម៉ែន សំអន អញ្ជើញជាអធិបតីនៅក្នុងពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ របស់រដ្ឋបាលខេត្តស្វាយរៀង
  • សិស្សទទួលបានជ័យលាភីនិទ្ទេសA ក្នុងសាលាបឋមសិក្សាព្រះសីហនុក្រុងស្វាយរៀងចំនួន៥៩១នាក់ទទួលបានរង្វាន់ពីលោកអភិបាលរងក្រុងនិងលោកស្រីប្រធានគណ:កម្មការទ្រទ្រង់សាលា
  • សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី ១១៤ ក្រោមប្រធានបទ សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖
info@pichnews.com

081 31 3333

អាស័យដ្ឋាន៖  រាជធានីភ្នំពេញ

Copyright © 2020 Pich News , All right reserved.

មាតិកា

  • ព័ត៌មានជាតិ (914)
  • ព័ត៌មានអន្តរជាតិ (769)
  • សិល្បៈកំសាន្ត (677)
  • សន្តិសុខសង្គម (2,100)
  • ព័ត៌មានទាន់ហេតុការណ៍ (935)
  • ព័ត៌មានកីឡា (119)
  • បច្ចេកវិទ្យា (31)
  • សុខភាព​​ និងសម្រស់ (10)
  • ព័ត៌មានសេដ្ឋកិច្ច (361)
Facebook Pagelike Widget
Facebook Pagelike Widget
  • ទំព័រដើម
  • អំពីយើង
  • ទំនាក់ទំនង
  • ឯកជនភាព

© 2020 pichnews.com

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា

© 2020 pichnews.com

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

This ad will be closed in 5 seconds.