មេដឹកនាំរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា ព្រមានបិទសារព័ត៌មានក្នុងស្រុក
បរទេស៖ មេដឹកនាំរដ្ឋប្រហារមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បានព្រមានបិទស្ថាប័នសារព័ត៌មានក្នុងស្រុងទាំងអស់ ប្រសិនបើអ្នកកាសែតទាំងនោះ នៅតែបន្ដហៅរដ្ឋាភិបាលមីយ៉ាន់ម៉ាថា «រដ្ឋាភិបាលយោធា» ឬ «របបសឹក»។ ក្រសួងព័ត៌មានមីយ៉ាន់ម៉ា បានផ្ញើសេចក្តីបង្គាប់ម្តងរួចមកហើយ ដោយទាមទារឲ្យស្ថាប័នសារព័ត៌មានក្នុងស្រុកទាំងអស់ មិនអនុញ្ញាតឱ្យប្រើប្រាស់ពាក្យ «រដ្ឋាភិបាលយោធា ឬ របបយោធា» លើក្រុមប្រឹក្សារដ្ឋថ្មី ដែលត្រូវបានតែងតាំងដោយយោធា ...