តារាសម្តែង និង ជាវិជេ អាឡាស្កូ កំពុងជួបទុក្ខជាទម្ងន់ ដោយសារអ្នកមានគុណត្រូវជាម្តាយបង្កើតបាន លាចាកលោកទៅនាល្ងាចថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០២១។ លោកស្រឡាំងកាំង ដោយទៅមិនទាន់ដង្ហើមម្តាយឡើយ ។ ដំណឹងនេះធ្វើអោយអ្នកស្គាល់លោក មានការអាណិតអាសូ និងសែនសោកស្តាយ។
បងប្អូនអើយម្តាយខ្ញុំគាត់ផុតហើយ! ម៉ែអើយម៉ែ កូនកំពុងនៅតាមផ្លូវ។ ប្រយោគខ្លីនេះ បានអានហើយ មហាស្រងេះស្រងោចបំផុតនៅ ពេលដែលឃើញលោក អាឡាស្កូ ផុសដោយសរសេរបែបនេះ។ មិត្តភក្តិបងប្អូន និងអ្នកសិល្បៈ ពិតជាអាណិតលោកដែល តស៊ូធ្វើការយកប្រាក់ជូនម្តាយចុង ក្រោយទៅមិនទាន់ដង្ហើម។
ដំណឹងនេះសូម អំពាវនាវដល់ សិល្បករទាំងអស់ ដែលរាប់អាន អាឡាស្កូ ជួយចូលរួមពិធីបុណ្យហើយ ក៏អាចលើកទឹកចិត្តដល់ លោកនិងសាច់ញាតិ ដែលកំពុងជួបទុក្ខ។ អ្វីៗពិតជាស្មានមិនដល់ មានតែអំពើល្អទេដែល នាំអោយស្ងប់ចិត្ត។ សូមចូលរួមរំលែកទុក្ខដ៍ក្រៀមក្រំនេះផង។