មានការផ្អើលឡើងថា ឈិន សុធារី ដែលនៅ មេម៉ាយច្រើនឆ្នាំរបួសដួងចៃ ពេលនេះ លេចឭថា មានគូស្នេហ៍ថ្មី។ បុរសនោះ បានបង្ហាញខ្លួនយ៉ាងរីកចិត្តព្រមទាំងបានជូនបាច់ផ្កាអោយ នាងអោយរំភើប។ ម្ល៉ោះហើយក្លាយជា ការតាមដានថ្មី១ទៀត។
ងារជាមេម៉ាយកូនពីរអស់រយៈពេល ៣ឆ្នាំ ពេលនេះអតីតពិធីការិនីមាឌតូចល្អិត ឈិន ចាន់ធារី ចាប់ផ្តើមបង្ហាញមុខមាត់របស់ម្ចាស់ចិត្តថ្មីជាសាធារណៈហើយ។
កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅនេះ គឺជាខួបកំណើតរបស់ ឈិន សុធារី ហើយក្រៅពីទទួលបានពាក្យពេចន៍ជូនពរពីសំណាក់មិត្តភក្តិជាច្រើន ឈិន ធារី ក៏ទទួលបានការនូវពាក្យជូនពរយ៉ាងពិសេសពីបុរសសង្ហាម្នាក់ ដែលស្តាប់ហើយពិតជារំភើប។
សារនោះមានអត្ថន័យថា៖ «រីករាយថ្ងៃខួបកំណើតរបស់ អូនធារី ជូនពរអូនជួបតែសេចក្ដីសុខ ជួបតែសុភមង្គលក្នុងគ្រួសារ សម្រស់កាន់តែស្រស់ស្អាត មានសុខភាពល្អ ជោគជ័យនៃការងារ។
មានសំណាងល្អគ្រប់ពេលវេលា មានមនុស្សស្រឡាញ់កាន់តែច្រើន ឈ្នះអស់មារសត្រូវ អ្នកចង់ចងពារឱ្យក្លាយជាមិត្តភាព ជាពិសេសក្ដីប្រាថ្នារបស់អូនឱ្យបានសម្រេចបំណងផង»។
សម្រាប់ឆ្នាំនេះគឺជាឆ្នាំពិសេសរបស់ ឈិន សុធារី ដែលបានទទួលភាពផ្អែមល្ហែម និង ហ៊ានបង្ហាញជាសាធារណៈ ក្រោយនាងបានចែកផ្លូវជាមួយអតីតស្វាមីលោក សុវណ្ណ មករា រយៈពេល ៣ ឆ្នាំមកហើយ ដោយបន្សល់កូនភ្លោះពីរនាក់ជាចំណងដៃ។
ពេលនេះ ឈិន សុធារី លែងចាប់អារម្មណ៍ជាមួយនឹងការងារសិល្បៈហើយ ដោយនាងងាកចាប់អាជីពរកស៊ីវិញម្តង ដែលពេលនេះនាងក៏ជាម្ចាស់អាហារដ្ឋានមួយដែលមានទីតាំងនៅម្តុំព្រែកលាភ ៕