(ភ្នំពេញ)៖ លោក ថុង គឹមហួន បានចេញលិខិតបដិសេធចោលទាំងស្រុង ចំពោះពាក្យសម្តីបំភ្លៃការពិតរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «ពិភព ឡេ» និងផេកហ្វេសប៊ុកឈ្មោះ «ស្រីមុំពិភពឡេ0887949999» ដោយបានបង្ហោះ វីដេអូឃ្លីបមួយ ក្នុងបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ដោយបាននិយាយរៀបរាប់អំពីការដោះស្រាយបញ្ហារវាងក្រុមហ៊ុន គ្រួសារកក់ក្តៅ និងឈ្មោះ ស៉ឹម ស្រីមុំ។ នេះបើតាមលិខិតបដិសេធ ពីមេធាវីរបស់លោក ថុង គឹមហួន ដែលអង្គភាពព័ត៌មាន Pich News ទទួលបាន។
ចំពោះបញ្ហាទាំងនេះកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ លោក ថុង គឹមហួន ក៏បានចូលទៅបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ ហើយលោកក៏នឹងត្រៀមចាត់វិធានការតាមច្បាប់ចំពោះឈ្មោះ ស៊ឹម ស្រីមុំ៕